ព័ត៌មាន
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម សហការជាមួយស្ថាប័នចំនួន១០ ដើម្បីពង្រឹងជំនាញបច្ចេកទេស និងឱកាសការងារឱ្យកាន់តែសម្បូរបែប
ភ្នំពេញ៖ ក្នុងស្មារតីពង្រឹងគុណភាពអប់រំបច្ចេកទេសឱ្យឆ្លើយតបនឹងទីផ្សារការងារជាក់ស្តែង វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសមាគម ក្រុមហ៊ុន និងគ្រឹះស្ថានសិក្សាសរុបចំនួន ១០ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្រោមវត្តមានឯកឧត្តម ហាំង តុលា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងដៃគូពាក់ព័ន្ធសរុបចំនួន ១១០នាក់។
កិច្ចសហការទ្រង់ទ្រាយធំនេះ ផ្តោតសំខាន់លើការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធបណ្តុះបណ្តាល ចាប់តាំងពីការរៀបចំកម្មវិធីសិក្សាតាមតម្រូវការក្រុមហ៊ុន ការផ្តល់កន្លែងចុះកម្មសិក្សា រហូតដល់ការជ្រើសរើសបុគ្គលិក និងការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិត និងមន្ត្រីបច្ចេកទេស។ លើសពីនេះ ស្ថាប័នដៃគូនឹងបញ្ជូនអ្នកជំនាញមកធ្វើជាគ្រូឧទ្ទេស និងវាគ្មិន ដើម្បីចែករំលែកបទពិសោធផ្ទាល់ក្នុងថ្នាក់រៀន និងការដឹកនាំសារណា ខណៈដែលគ្រូរបស់វិទ្យាស្ថានក៏មានឱកាសចុះអនុវត្តការងារផ្ទាល់ក្នុងវិស័យឧស្សាហកម្មផងដែរ។ ជាមួយគ្នានេះ ភាគីទាំងអស់នឹងសហការគ្នាក្នុងការស្រាវជ្រាវ និងការធ្វើតេស្តវាយតម្លៃសមត្ថភាព ដើម្បីធានាបាននូវធនធានមនុស្សដែលមានសមត្ថភាពខ្ពស់ស្របតាមស្តង់ដាក្រសួង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងកោតសរសើរចំពោះសមិទ្ធផលដែលវិទ្យាស្ថានសម្រេចបាន និងបានដាក់ចេញនូវអនុសាសន៍គន្លឹះចំនួន ៣ ចំណុច ដើម្បីជំរុញប្រសិទ្ធភាពការងារ៖ ទីមួយ. ត្រូវរួមគ្នាស្រាវជ្រាវបង្កើតផលិតផលដែលមានប្រយោជន៍សម្រាប់វិស័យយោធា និងតំបន់ព្រំដែន។ ទីពីរ. ត្រូវចាត់តាំងមន្ត្រីទទួលបន្ទុកតាមដានការអនុវត្ត MoU ជាមួយដៃគូឱ្យបានហ្មត់ចត់។ និងទីបី. ត្រូវរៀបចំផែនការសកម្មភាពប្រតិបត្តិឱ្យច្បាស់លាស់ ដោយមានការប្រជុំត្រួតពិនិត្យរៀងរាល់ត្រីមាស៕








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន13 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន