ព័ត៌មាន
លោកស្រី Vladanka Andreeva បានចូលកាន់តួនាទីជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា
អ្នកសម្របសម្រួលថ្មីរបស់អង្គការសហប្រជាជាតិ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា គឺលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ អង្គការសហប្រជាជាតិ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦។
លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា ពីប្រទេសម៉ាសេដូនីខាងជើង បានចូលកាន់តួនាទីជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បន្ទាប់ពីមានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ជាមួយនឹងបទពិសោធន៍ជាង ២៥ឆ្នាំ ក្នុងការអភិវឌ្ឍអន្តរជាតិ ការសម្របសម្រួលផ្នែកមនុស្សធម៌ ការតស៊ូមតិជាយុទ្ធសាស្ត្រ និងការកសាងភាពជាដៃគូនៅក្នុងទូទាំងតំបន់ និងបរិបទចម្រុះ ថ្មីៗនេះ លោកស្រីធ្លាប់បានបម្រើការជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅប្រទេសអាស៊ែបៃហ្សង់ (Azerbaijan)។

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន13 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន