ព័ត៌មាន
ឆ្នាំ២០២៥ ទីផ្សារអាម៉េរិកស្រូបយកទំនិញរបស់កម្ពុជា មានទឹកប្រាក់សរុបជាង ១២,៧ ពាន់លានដុល្លារ
កម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក នៅក្នុងបំណាច់ឆ្នាំ២០២៥ មានទំហំទឹកប្រាក់ប្រមាណជាង ១២,៧ ពាន់លាន ដុល្លារអាម៉េរិក កើនឡើងប្រមាណជាង ៤២ ភាគរយ នៃការនាំចេញសរុបរបស់ម្ពុជា ដោយបានបន្តរក្សាកំណើនល្អប្រសើរ នៃការ ពាណិជ្ជកម្មនាំចេញរបស់កម្ពុជា។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្មនៃការធ្វើពាណិជ្ជកម្ម លើទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងបំណាច់ឆ្នាំ២០២៥ មានទំហំទឹកប្រាក់សរុបប្រមាណជាង ៦៤ ពាន់លានដុល្លារ កើនឡើងជិត ១៧ ភាគរយ ធៀបនិងរយៈពេលដូចគ្នាឆ្នាំ២០២៤ គាំទ្រដោយទំនិញសំខាន់មួយចំនួនដូចជា ការនាំចេញសម្លៀកបំពាក់, ស្បែកជើង, វត្ថុធ្វើពីស្បែកនិងបរិក្ខាធ្វើពីរោមសត្វ, គ្រឿងសង្ហារឹម, ប្រដាប់ក្មេងលេង, យានក្រៅអយស្ម័យយាន, កៅស៊ូនិងផលិតផលធ្វើពីកៅស៊ូ ក្រៅពីនេះនៅមានប្រភេទទំនិញផ្សេងៗជាច្រើនទៀត ដែលបានទ្រទ្រង់ដល់ការនាំចេញរបស់កម្ពុជា។
ជុំវិញពាណិជ្ជកម្មនៃការនាំចេញវិញ នៅក្នុងបំណាច់ឆ្នា២០២៥ នេះដែរ កម្ពុជាបាននាំចេញទំនិញសំខាន់ៗទៅកាន់ទីផ្សារ អន្តរជាតិ មានទឹកប្រាក់សរុបជាង ៣០ ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណជិត ១៥ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៤ ក្នុងនោះចំពោះការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក មានទឹកប្រាក់សរុបជាង ១៣,១ ពាន់លានដុល្លារ កើនឡើងប្រមាណជាង ២៨ ភាគរយ ធៀបនិងឆ្នាំ២០២៤ ក្នុងនោះប្រភេទទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅទីផ្សារអាមេរិកមាន សម្លៀកបំពាក់, ស្បែកជើង សម្ភារៈសម្រាប់ការធ្វើដំណើរ ការនាំចេញផលិតផលពីកសិកម្ម និងផ្សេងៗទៀត។
ចំណែកការនាំចូលពីអាម៉េរិក នៅក្នុងរយៈពេលនេះដែរ មានទឹកប្រាក់សរុបជាង ៤១៧ លានដុល្លារ កើនជិត ៥៨ ភាគរយ ខណៈការនាំចូលនៅក្នុងឆ្នាំ២០២៤ មានទឹកប្រាក់ត្រឹម ២៦៤ លានដុល្លារប៉ុណ្ណោះ, ក្នុងនោះប្រភេទទំនិញនាំចូលពីសហរដ្ឋអាម៉េរិក មានដូចជា យានយន្ត គ្រឿងបង្គុំ គ្រឿងអេឡិចត្រូនិច និងមានប្រភេទទំនិញាច្រើនផ្សេងៗទៀត។
សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិក ឃើញថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ការធ្វើពាណិជ្ជកម្ម រវាងប្រទេសទាំងពីរមានកំណើនកើនឡើងជាបន្តបន្ទាប់ ជាពិសេសការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមរិក បាន ឈរលំដាប់ទី១ នៃការធ្វើពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន13 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន