ព័ត៌មាន
ផ្លូវថ្មើរជើងចតុមុខរួមចំណែកទាក់ទាញកំណើនទេសចរក្នុងស្រុក ខណៈនៅឆ្នាំ២០២៥ កើនឡើង២០%
មន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ផ្លូវថ្មើរជើងចតុមុខ ដែលតែងតែបើកដំណើរការនៅរៀងរាល់ចុងសប្តាហ៍នោះ គឺបានរួមចំណែកយ៉ាងសំខាន់ ក្នុងជំរុញឲ្យរាជធានីភ្នំពេញ ទាក់ទាញកំណើនទេសចរនៅក្នុងស្រុកកើនឡើងប្រមាណជិត២០% ប្រៀបធៀបនឹងឆ្នាំ២០២៤ បើទោះបីជានៅឆ្នាំ២០២៥ កម្ពុជាជួបវិបត្តិជម្លោះព្រំដែន និងមិនមានការរៀបចំព្រឹត្តិការណ៍ធំៗជាពិសេសព្រឹត្តិការណ៍ព្រះរាជពិធីបុណ្យអុំទូក និងព្រឹត្តិការណ៍ឆ្លងឆ្នាំសកលក៏ដោយ។

លោក អាន សីហា អនុប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានថ្លែងប្រាប់នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះថា ផ្លូវថ្មើរជើងចតុមុខ ដែលបានបើកដំណើរការកាលពីខែកុម្ភៈ ឆ្នាំ២០២៥កន្លងមកនេះ គឺបានក្លាយជាផលិតផលទេសចរណ៍ដ៏សំខាន់មួយ ទទួលបានការគាំទ្រ និងទាក់ទាញកំណើនទេសចរជាតិ អន្តរជាតិអញ្ជើញមកទស្សនា នៅក្នុងឆ្នាំ២០២៥ និងបានធ្វើឲ្យកិត្តិនាម ព្រះរាជាណាចក្រកម្ពុជា ល្បីល្បាញលើឆាកអន្តរជាតិ ខណៈថ្មីៗបណ្តាញសារព័ត៌មានអន្តរជាតិ BBC ក៏បានកំណត់ដែរថា រាជធានីភ្នំពេញ ជាគោលដៅទេសចរណ៍មួយក្នុងចំណោមគោលដៅទេសចរណ៍ចំនួន២០ នៅលើពិភពលោក ដែលគួរទៅទស្សនាកម្សាន្តសម្រាប់ប្រជាជនពិភពលោកនៅក្នុងឆ្នាំ២០២៦។

ទេសចរជាតិ អន្តរជាតិ បានចាត់ទុកថា ផ្លូវថ្មើរជើងចតុមុខ រាជធានីភ្នំពេញ ជាគោលដៅទេសចរណ៍ល្អបំផុតនៅក្នុងរាជធានីភ្នំពេញ ក្នុងដើរហាត់ប្រាណ កម្សាន្តលំហែរកាយនៅចុងសប្តាហ៍ មើលទេសភាពទន្លេចតុមុខ ការដើរភ្លក់ម្ហូបអាហារ ស្គាល់អត្ថសញ្ញាណវប្បធម៌ ប្រពៃណីខ្មែរ និងស្គាល់ផលិតផល សេវាកម្មខ្មែរប្រកបដោយការច្នៃប្រឌិត និងភាពទាក់ទាញ។
យោងតាមរបាយការណ៍មន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ឆ្នាំ២០២៥ រាជធានីភ្នំពេញ ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណជិត ១២លាននាក់ ក្នុងនោះទេសចរជាតិ ឬទេសចរក្នុងស្រុកមានប្រមាណជិត ១០លាននាក់ កើនជិត២០% ប្រៀបធៀប២០២៤ ប៉ុន្តែទេសចរអន្តរជាតិមានប្រមាណជិត ២លាននាក់ ថយជិត១០%។
សូមបញ្ជាក់ថា ដោយសារមានការអភិវឌ្ឍឥតឈប់ឈរនៅរាជធានីភ្នំពេញ មានគោលដៅទេសចរណ៍សំខាន់ចំនួន ២០គោលដៅ ដែលមានការទាក់ទាញទេសចរជាតិអន្តរជាតិទៅទស្សនាកម្សាន្តបានក្នុងនោះមាន៖ ព្រះបរមរាជវំាង សារមន្ទីរជាតិ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ជើងឯក វត្តភ្នំ ផ្សាររាត្រី ផ្លូវថ្នើរជើងចតុមុខ ឆ្នេរខ្សាច់កោះដាច់ ការធ្វើដំណើរតាមទន្លេ គោលដៅទេសចរណ៍តាមជាយរាជធានីភ្នំពេញ និងផ្សាររដ្ឋ ផ្សារឯកជនជាច្រើនកន្លែងទៀត៕ អត្ថបទ ស៊ុម សុខជា












-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន10 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន