ព័ត៌មាន
សហគមនន៍ចន្ទីរចំនួន៥ក្នុងខេត្តព្រះវិហារ ចុះកិច្ចសន្យាលក់ស្វាយចន្ទីសរីរាង្គជាង២០០តោន ដើម្បីនាំចេញ
ក្រោមការសម្របសម្រួលរបស់សហព័ន្ធស្វាយចន្ទីកម្ពុជា ក្រុមហ៊ុនកែច្នៃក្នុងស្រុកចំនួន២ បានចុះកិច្ចសន្យាទទួលទិញស្វាយចន្ទីសរីរាង្គចំនួនជាង ២០០តោន ដែលគិតជាតម្លៃប្រហែល ២៥ម៉ឺនដុល្លារ ពីសហគមន៍ផលិតស្វាយចន្ទីចំនួន៥ ក្នុងខេត្តព្រះវិហារ ដើម្បីកែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិនៅឆ្នាំ២០២៦នេះ។
លោកស្រី សម្បត្តិ កល្យាណ នាយកប្រតិបត្តិនៃក្រុមហ៊ុន Ample Agro Product នៅព្រឹកថ្ងៃទី២១ ខែមករានេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា បន្ទាប់ពីបានជួបចចារជាច្រើនលើកច្រើនសារ កាលពីកន្លងទៅថ្មីៗនេះ ក្រុមហ៊ុនលោកស្រី សហការជាមួយក្រុមហ៊ុន S’trei Corporation co Ltd បានរៀបចំពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការប្រតិបត្តិការគាំទ្រ និងជម្រុញផលិតកម្មស្វាយចន្ទីសរីរាង្គ ក្នុងខេត្តព្រះវិហារ ជាមួយសហគមន៍កសិកម្ម ដើម្បីរួមគ្នាស្ថាបនាខ្សែសង្វាក់ផលិតកម្មស្វាយចន្ទីសរីរាង្គ ដែលមានស្តង់ដារ និងមាននិរន្តរភាព។ ក្នុងនោះ សហគមន៌ចន្ទីចំនួន៤ មកពីស្រុករវៀង និងសហគមន៌ចន្ទីមួយទៀត មកពីស្រុកជាំក្សាន្ត។
លោកស្រី បានបន្តថា គោលបំណងសំខាន់ៗនៃការចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នានេះ នឹងធ្វើការបញ្ជាទិញចន្ទីពីកសិករក្នុងសហគម៌ ដែលក្រុមហ៊ុនមានទីផ្សារក្នុងដៃស្រាប់នៅក្នុងទីផ្សារអឺរ៉ុប ជាពិសេសប្រទេសអាល្លឹម៉ង់ និងអាម៉េរិច។ លើសពីនេះថែមទៀត ក្រុមហ៊ុន នឹងជួយជាបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ជួយឱ្យសហគមន៌ទាំង៥ ទទួលបានវិញ្ញាបណ្ឌបត្រ័សរីរាង្គ។ លោកស្រី បន្ថែមទៀតថា បន្ទាប់ពីសាហគមន៌ទទួលបានវិញ្ញាបណ្ឌបត្រ័សរីរាង្គ ក្រុមហ៊ុននឹងមានកិច្ចសន្យាបញ្ជាទិញមួយទៀត រាល់លិតផលដែលកសិករដាំដុះបានប្រមាណជាង ២០០តោន។
បើតាម លោកស្រី សម្បត្តិ កល្យាណ ការចុះហត្ថលេខានេះ ក្រុមហ៊ុនមិនត្រឹមតែមានគោលដៅកែឆ្នៃចន្ទីធម្មតា និងសរីរាង្គតែប៉ុណ្ណោះទេ ក្រុមហ៊ុនក៏មានគោលដៅធ្វើឲ្យខ្សែសង្វាក់នេះទៅរកតម្លៃយុត្តិធម៌ និងការចែករំលែកតម្លៃទៅកាន់កសិករ, អភិរក្សធនធានធម្មជាតិ កាត់បន្ថយការបំផ្លាញព្រៃ និងលើកកម្ពស់កសិកម្ម ដែលគោរពបរិស្ថានពេលកសិកររឹងមាំ គុណភាពក៏រឹងមាំដូចគ្នា៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន10 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន7 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន