ព័ត៌មាន
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង UN Women ធ្វើ «កម្មវិធីកិច្ចសន្ទនាគោលនយោបាយ ស្តីពីការអនុវត្តផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨ ដើម្បីជំរុញការអនុវត្តដែលឆ្លើយតបទៅនឹងយេនឌ័រ ស្របតាមក្របខ័ណ្ឌសេនដាយ និងអនុសញ្ញាស៊ីដ»
ភ្នំពេញ៖ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សហការជាមួយ UN Women បានរៀបចំ «កម្មវិធីកិច្ចសន្ទនាគោលនយោបាយ ស្តីពីការអនុវត្តផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨ ដើម្បីជំរុញការអនុវត្តដែលឆ្លើយតបទៅនឹងយេនឌ័រ ស្របតាមក្របខ័ណ្ឌសេនដាយនិងអនុសញ្ញាស៊ីដ» ក្រោមអធិបតីភាពរបស់ ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពី លោកជំទាវ សុវណ្ណ បុទុម រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី,លោកស្រី ឃុន សុភា អ្នកសម្របសម្រួលប្រចាំប្រទេស UN Women នៅកម្ពុជា, ថ្នាក់ដឹកនាំ និងសមាសភាពមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ ជាតិ-អន្តរជាតិ សរុបចំនួនប្រមាណ ៧៥នាក់។
កម្មវិធីនេះប្រព្រឹត្តទៅក្នុងគោលបំណងពង្រឹងការបញ្ជ្រាបយេនឌ័រនៅក្នុង DRR និងបង្កើតវេទិកាចែករំលែកសម្រាប់កិច្ចសហការប្រកបដោយនិរន្តរភាព ជាពិសេសដើម្បីពង្រឹងការអនុវត្ត និងការត្រួតពិនិត្យផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយតាមរយៈវិធីសាស្រ្តឆ្លើយតបទៅនឹងយេនឌ័រនិងបរិវត្តកម្មយេនឌ័រ ដែលស្របទៅនឹងក្របខណ្ឌសេនដាយ និងអនុសញ្ញាស៊ីដ ព្រមទាំងបង្កើនការចូលរួមលើកកម្ពស់ការប្ដេជ្ញាពីក្រសួង-ស្ថាប័ន ភាគីពាក់ព័ន្ធ។









-
ព័ត៌មាន7 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា