ព័ត៌មាន
គណបក្សនយោបាយ មានសុទិដ្ឋិនិយមចំពោះរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ
បណ្តាប្រធានគណបក្សនយោបាយ បានបង្ហាញការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះ ស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ខណៈស្ថានការណ៍ព្រំដែននៃប្រទេសទាំងពីរមានភាពស្ងប់ស្ងាត់។
ក្នុងកិច្ចសម្ភាសន៍ជាមួយBTV នៅថ្ងៃទី២២ ខែមករា នេះ លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្ស កម្លាំងប្រជាធិបតេយ្យ បានលើកឡើងថា សន្តិភាព មានសារសំខាន់ណាស់សម្រាប់ពលរដ្ឋរស់នៅក្នុងប្រទេសកម្ពុជា និងពិភពលោក ព្រោះសន្តិភាពនាំឱ្យមានកាអភិវឌ្ឍ និងពលរដ្ឋរស់នៅសុខស្រួល។ ហើយក្នុងនាមអ្នកនយោបាយមួយរូបនៅក្នុងប្រទេសកម្ពុជា គឺជឿជាក់លើការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចតជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងការដោះស្រាយជម្លោះ ព្រំដែនកម្ពុជា-ថៃ គ្រាន់តែត្រូវការរយៈពេលយូរ។
លោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ បានអំពាវនាវដល់អ្នកនយោបាយ និងពលរដ្ឋ ខ្មែរ ទាំងនៅក្នុងប្រទេស និងបរទេស រួមគ្នាក្នុងស្មារតីសាមគ្គីខ្មែរតែមួយ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ តាមរយៈយន្តការច្បាប់អន្តរជាតិ។
គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍ថា ព្រំដែនមិនត្រូវបានកែប្រែដោយប្រើកម្លាំងឡើយ៕ អត្ថបទ៖ សោភ័ណ




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន