ព័ត៌មាន
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ប្រជុំក្រុមប្រឹក្សាបច្ចេកទេសជំរុញអនុវត្តការងារប្រយុទ្ធនឹងជំងឺអេដស៍
នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ប្រចាំខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស រួមជានឹងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ និងប្រធានលេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍នៃក្រសួង ស្ថាប័ន រាជធានី ខេត្តបានចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធហ្សូមផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត បានថ្លែងថា ការសម្រេចបាននូវលទ្ធផលល្អប្រសើរជាទីមោទនៈក្នុងឆ្នាំ២០២៥របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ គឺទទួលបានដោយសារមានការយកចិត្តទុកដាក់គិតគូខ្ពស់បំផុតពីរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធទាំងផ្នែកជាតិ អន្តរជាតិ និងសង្គមស៊ីវិល។ ជាពិសេសក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការឈានទៅសម្រេចបានកម្មវត្ថុទាំងបីនៃគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត បានផ្តល់អនុសាសន៍ដល់កិច្ចប្រជុំ និងក្រុមការងារបច្ចេកទេសរៀបចំផែនការសកម្មភាព និងសូចនាករសម្រាប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ចូលរួមផ្សព្វផ្សាយ និងអនុវត្តការងារជំរុញការប្រើប្រាស់ស្រោមអនាម័យឱ្យបាន ១០០ ភាគរយ ដើម្បីបង្ការមេរោគអេដស៍និងជំងឺអេដស៍របស់រាជរដ្ឋាភិបាល និងជំរុញប្រសិទ្ធភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។
លោកវេជ្ជបណ្ឌិត ហួត សេរីរដ្ឋ ប្រធាននាយកដ្ឋានទាក់ទង និងចលនាប្រភពធន់ធាន បានលើកឡើងក្នុងអង្គប្រជុំថា ក្នុងឆ្នាំ២០២៤ កម្ពុជា មានអត្រាផ្ទុកមរោគអេដស៍ចំនួន ០.៥ ភាគរយមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧៦ ០០០នាក់ និងមានអ្នកឆ្លងថ្មីប្រមាណជា ១ ២០០នាក់ ដែលក្នុងនោះប្រមាណជា ៨៨ភាគរយជាក្រុមប្រជាជនគន្លឹះនិងអតិថិជនរួមនឹងដៃគូ និងភាគច្រើនជាយុវវ័យ៕ អត្ថបទ រដ្ឋា




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន7 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន