ព័ត៌មាន
អភិបាលខេត្តពោធិ៍សាត់ ជំរុញអាជ្ញាធរ និងអាជីវកររៀបចំសណ្តាប់ធ្នាប់អនាម័យជុំវិញផ្សារពោធិ៍សាត់
នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមដំណើរដោយលោកអភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុងពោធិ៍សាត់ គណៈកម្មការគ្រប់គ្រងផ្សារនិងអ្នកទទួលបន្ទុកភាស៊ីបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនអាជីវករលក់ដូរ ជុំវិញផ្សារថ្មីពោធិ៍សាត់ ដោយឯកឧត្តម អភិបាលខេត្តបានណែនាំនិងជម្រុញ ឲ្យអាជ្ញាធរក្រុង និងបងប្អូនអាជីវករលក់ ត្រូវចូលរួមក្នុងការរៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យជុំវិញផ្សារ បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋចូលទិញទំនិញផ្សេងៗ ។
ឯកឧត្តម អភិបាលខេត្ត សូមឱ្យអាជ្ញាធរក្រុង និងអ្នកពាក់ព័ន្ធ ត្រូវរួមសហការរៀបចំទីតាំងលក់ដូរឱ្យមានរបៀបរាបរយ សណ្តាប់ធ្នាប់ល្អទៅតាមទីតាំងបានកំណត់ កុំបណ្តែតបណ្តោយឲ្យមានការដាក់លក់ទំនិញលើផ្លូវ តាមបែបអណាធិបតេយ្យបង្កការប៉ះពាល់ដល់អ្នកធ្វើដំណើរ ជាពិសេសអ្នកចូលទិញទំនិញ ។ ចំពោះសមត្ថកិច្ចមូលដ្ឋាន គណៈកម្មការផ្សារនិងសន្តិសុខត្រូវទទួលខុសត្រូវខ្ពស់លើការងារសន្តិសុខសុវត្ថិភាព នៅក្នុងនិងជុំវិញផ្សារ ព្រមទាំងបង្កើនការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងរាល់សំរាម កាកសំណល់រឹង រាវ និងប្រព័ន្ធបង្ហូរទឹកជុំវិញផ្សារជាពិសេសបរិវេណមុខផ្សារឱ្យបានស្អាត់ល្អនិងមានសោភ័ណ្ឌភាព ។
ឯកឧត្តមក៏បានលើកឡើងផងដែរថា ផ្សារថ្មីពោធិ៍សាត់រហូតមកដល់ពេលនេះពិនិត្យឃើញថាមិនទាន់មានសណ្តាប់ធ្នាប់ល្អប្រសើរនៅឡើយទេ គឺអាជីវករមួយចំនួនបានសាងសង់សំយ៉ាបលក់ដូរ និងអ្នកយកភាស៊ីម៉ូតូរំលោភលើចំណីផ្លូវសាធារណ បង្កការកកស្ទះនៅតាមដងផ្លូវទាំងនេះទាមទាឱ្យមានការរៀបចំ របៀបរាបរយ ឡើងវិញសំដៅធ្វើយ៉ាងណាឱ្យផ្សារថ្មីពោធិ៍សាត់កាន់តែមានសោភណ្ឌភាពអនាម័យបរិស្ថាន។
ឯកឧត្តម ជំរុញឱ្យអាជ្ញាធរក្រុង ត្រូវបន្តពន្យល់ណែនាំបងប្អូនអាជីវករឲ្យពួកគាត់ចូលរួមសហការ ធ្វើយ៉ាងណាឱ្យ ផ្សារថ្មីពោធិ៍សាត់មួយនេះកាន់តែមានភាពទាក់ទាញពីគ្រប់មជ្ឈដ្ឋាន។ តែទោះជាយ៉ាងនេះក៏ដោយសូមឱ្យអាជ្ញាធរក្រុង គណកម្មការផ្សារត្រូវពិនិត្យតាមដានជាប់ជាប្រចាំដើម្បីក្តាប់បាននូវរាល់បញ្ហាប្រឈម នានាដែលកើតមាន ជៀសវាងបង្កការថ្នាំងថ្នាក់ពីសំណាក់បងប្អូនអាជីវករក្នុងការប្រកបរបបចិញ្ចឹមជីវិត ៕









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន