ព័ត៌មាន
ប្រធានសភាពាណិជ្ជកម្ម៖ ឆ្នាំ២០២៦ នឹងក្លាយជាឆ្នាំនៃការជំរុញសន្ទុះសេដ្ឋកិច្ចឱ្យកាន់តែលឿន និងត្រូវការការគាំទ្រពីវិស័យឯកជន
ប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្លែងថា ឆ្នាំ២០២៦ នឹងក្លាយជាឆ្នាំនៃការជំរុញសន្ទុះសេដ្ឋកិច្ចឱ្យកាន់តែលឿន ខណៈដែលកំណើន សេដ្ឋកិច្ចជាតិ ត្រូវបានព្យាករណ៍ក្នុងកម្រិត ៥,០% ដែលបញ្ហានេះត្រូវការគាំទ្រពីវិស័យឯកជន ក្នុងការដើរតួជាអ្នកតភ្ជាប់ទំនាក់ទំនង ក្នុងធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា លើកឡើងនៅក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ ២០២៦ របស់សភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នេះថា សភាពាណិជ្ជកម្មកម្ពុជាមិនត្រឹមតែជាស្ថាប័នធម្មតាមួយទេ ប៉ុន្តែគឺជាដៃគូរបស់ រាជរដ្ឋាភិបាល, តាមច្បាប់ស្តីពីសភាពាណិជ្ជកម្មសភាពាណិជ្ជកម្ម មានបេសកកម្មចម្បង គឺធ្វើជាស្ពានចម្លងរួមគ្នារវាងសហគមន៍ ធុរកិច្ច និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
អ្នកឧកញ៉ា បន្តថា ការរួមចំណែកដ៏សំខាន់បំផុតរបស់សភាពាណិជ្ជកម្មកម្ពុជា ចំពោះវិស័យឯកជន គឺការទទួលបានឱកាស ចូលជួបពិភាក្សាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំកម្រិតខ្ពស់បំផុត, តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) លើកទី១៩ គឺបានពង្រឹងកិច្ចសន្ទនាប្រកបដោយតម្លាភាព និងផ្អែកលើមូលដ្ឋានពិតប្រាកដ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី, ដោយសារសភាពាណិជ្ជកម្ម បានបញ្ចេញសំឡេងរួមគ្នា ផ្អែកលើមូលដ្ឋានច្បាស់លាស់ គឺបានដោះស្រាយដោយជោគជ័យ នូវ បញ្ហាដែលនៅសេសសល់យូរអង្វែងក្នុងវិស័យពន្ធដារគយ និងភស្តុភារកម្ម។ កត្តានេះបានបញ្ជាក់ យ៉ាងច្បាស់ថា សភាពាណិជ្ជកម្ម កម្ពុជា គឺជាតំណាងស្របច្បាប់នៃវិស័យឯកជន។ បច្ចុប្បន្នបណ្តាញរបស់សភាពាណិជ្ជកម្មកម្ពុជា បានពង្រីកខ្លួនលើសពីព្រំដែនជាតិ ដោយមានការិយាល័យតំណាងចំនួន៨នៅទូទាំងពិភពលោក។
អ្នកឧកញ៉ា គិត ម៉េង លើកឡើងថា ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា នៅក្រៅប្រទេសទាំងអស់ គឺមាន បេសកកម្មចម្បង ដោយត្រូវដើរតួជាច្រកទ្វារយុទ្ធសាស្ត្រក្នុងការធានាថា ម៉ាកសញ្ញាផលិតនៅកម្ពុជា នឹងក្លាយជាសញ្ញាសម្គាល់នៃ គុណភាព និងភាពជឿជាក់នៅក្នុងទីផ្សារអន្តរជាតិ។ ឆ្នាំ២០២៦ នឹងក្លាយជាឆ្នាំនៃការជំរុញសន្ទុះសេដ្ឋកិច្ចឱ្យកាន់តែលឿន ខណៈដែល កំណើនសេដ្ឋកិច្ចជាតិ ត្រូវបានព្យាករណ៍ក្នុងកម្រិត ៥,០%។ សភាពាណិជ្ជកម្មកម្ពុជា ត្រូវជំរុញវិស័យឯកជន ឲ្យត្រូវតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល។
ស្ថិតក្នុងបរិបទនេះ បានណែនាំឱ្យប្រធានសភាពាណិជ្ជកម្មខេត្ត ត្រូវធ្វើការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងសហគ្រាសធុន តូច និងមធ្យមក្នុងខេត្តរបស់ខ្លួន។ ធ្វើជាចំណុចបង្គោលសម្រាប់ការរៀបចំសហគ្រាសធុនតូច និងមធ្យម ឱ្យចូលក្នុងប្រព័ន្ធផ្លូវការ ដើម្បី ឱ្យពួកគេទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាតិ។ កំណត់នូវឧត្តមភាពប្រកួតប្រជែងរបស់ខេត្តនីមួយៗដូចជា វិស័យទេសចរណ៍នៅសៀមរាប កសិ-កែច្នៃនៅកំពង់ធំ ឬភស្តុភារកម្មនៅខេត្តព្រះសីហនុ។ ចំណែកប្រធានតំណាងនៅក្រៅប្រទេស ដើរតួជាអ្នកតភ្ជាប់ទំនាក់ទំនងធុរកិច្ចជួរមុខ។ ត្រូវរៀបចំជំនួបពិភាក្សាធុរកិច្ច ដែលនាំទៅដល់ការចុះអនុស្សរណៈយោគយល់ (MOU) ពិតប្រាកដរវាងក្រុមហ៊ុនបច្ចេកវិទ្យាបរទេស និងប្រតិបត្តិករតំបន់សេដ្ឋកិច្ចពិសេស (SEZ) ក្នុងស្រុក៕អត្ថបទ៖ សុន រ៉ាឌី






-
ព័ត៌មាន6 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន5 days agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា