ព័ត៌មាន
ពលរដ្ឋប្រើបណ្ណ ប.ស.ស ថែទាំសុខភាពកើនឡើងនឹងរួមចំណែកសម្រេចគោលដៅគ្របដណ្តប់សេវាសុខភាពជាសកល កាត់បន្ថយភាពក្រីក្រ
របាយការណ៍ក្រសួងសុខាភិបាលបានបង្ហាញថា ក្នុងឆ្នាំ២០២៥ ចំនួនពលរដ្ឋប្រើប្រាស់បណ្ណ ប.ស.ស និងបណ្ណមូលនិធិសមធម៌ ចូលទទួលសេវាថែទាំសុខភាព មានការកើនឡើងខ្លាំង ហើយពលរដ្ឋក៏បានបង្ហាញការយល់ដឹង ការមានបណ្ណ ប.ស.ស និងបណ្ណមូលនិធិសមធម៌ បណ្ណក្រីក្រ បណ្ណងាយរង ហានិភ័យ គឺបានពិតជាបានរួចំណែកខ្លាំងលើកកម្ពស់សុខភាពពលរដ្ឋ ការផ្តល់ផលចំណេញខ្លាំង និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ពលរដ្ឋទទួលសេវាសុខាភិបាល នៅមន្ទីរពេទ្យជ័យជំនះ ខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃ ទី២៨ ខែមករា នេះ ថាបច្ចុប្បន្ន ពលរដ្ឋទាំងអស់គ្នាមានការជឿជាក់ខ្ពស់លើប្រព័ន្ធសុខាភិបាលកម្ពុជា ហើយតាមរយៈការប្រើប្រាស់បណ្ណ ប.ស.ស បណ្ណមូលនិធិសមធម៌ បណ្ណក្រីក្រ និងបណ្ណងាយរងហានិភ័យ ចូលពិនិត្យសុខភាព ព្យាបាលជំងឺនៅមូលដ្ឋានសុខាភិបាល ដោយមិនមានការបង់ថ្លៃនេះ គឺរួមចំណែក ខ្លាំងលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេស ការហ៊ានទៅជួបពេទ្យច្រើនដង នៅពេលគេមាន បញ្ហាសុខភាព ឈឺធ្ង្ងន់ ឬឈឺស្រាលនានា។
តាមរបាយការណ៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតត្រឹម ឆ្នាំ២០២៥ នេះ បេឡាជាតិសន្តិសុខសង្គម ប.ស.ស មានសមាជិកសរុបចំនួនជាង ៣លាន ៥៣៦ពាន់ ៥០៩នាក់ ហើយបើតាមរបាយការណ៍ក្រសួងសុខាភិបាល បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៥ មានពលរដ្ឋប្រើប្រាស់ បណ្ណ ប.ស.ស ចូលពិនិត្យសុខភាព ព្យាបាលជំងឺ មានចំនួនជាង ៨លាន ១០៣ពាន់ ៣៨៥ករណី កើនឡើង៣% ប្រៀបធៀបឆ្នាំ២០២៤។
ដោយឡែក នៅក្នុងចំណោមពលរដ្ឋប្រើប្រាស់សេវាសុខភាព នៃមូលនិធិសមធម៌ ចំនួនជិត៤លាន ៦៩៦ពាន់នាក់ ក្នុងរយៈពេល១០ខែ ក្នុងឆ្នាំ២០២៥ គឺមានពលរដ្ឋបានចូលពិនិត្យសុខភាព ព្យាបាលជំងឺ បានចំនួនជាង៥លានករណី កើនឡើង៤ភាគរយ ប្រៀបធៀបឆ្នាំ២០២៤ ដែលមានចំនួន៤លាន៨៦២ ពាន់ករណី។
ឯកឧត្តមវេជ្ជបណ្ឌិត ឡូ វាសនាគីរី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា ឆ្នាំ២០២៥ សរុបជារួមទូទាំងប្រទេស ទទួលបានពលរដ្ឋចូលទទួលសេវាថែទាំសុខភាព ព្យាបាលជំងឺទូទៅ ប្រមាណ ជាង២១លានករណី កើនឡើងជាង១៣ភាគរយ ប្រៀបធៀប២០២៤ ហើយបើគិតសន្ទស្សន៍គ្របដណ្តប់ សេវាសុខភាពជាសកល ដែលគេគិតរង្វាស់ពី០ទៅ១០០ គឺកម្ពុជា ធ្វើបានក្នុងសន្ទស្សន៍កើនពី៦០ នៅ ឆ្នាំ២០២៤ កើនដល់៦៣ នៅឆ្នាំ២០២៥៕ អត្ថបទ៖ ស៊ុម សុខជា









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន23 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន