ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី វាយតម្លៃខ្ពស់ដល់មន្ត្រីរាជការក្រសួងមុខងារសាធារណៈទាំងអស់ ខណៈ៣០ខែមកនេះបានប្រឹងប្រែងលះបង់រួមគ្នាបំពេញតួនាទីយ៉ាងសកម្ម ជាពិសេសការងារកែទម្រង់រដ្ឋបាលសាធារណៈ
នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងាររបស់ក្រសួងមុខងារសាធារណៈប្រចាំខែមករា ឆ្នាំ២០២៦ ដើម្បីពិនិត្យលើសមិទ្ធផលការងារសម្រេចបាន កំណត់នូវបញ្ហាប្រឈមនិងដំណោះស្រាយ និងលើកទិសដៅការងារបន្តរបស់ក្រសួងមុខងារសាធារណៈសម្រាប់ខែបន្ទាប់។ កិច្ចប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំនៃសាលាភូមិន្ទរដ្ឋបាល មានការអញ្ជើញចូលរួមដោយ ថ្នាក់ដឹកនាំនិងមន្ត្រីនៃក្រសួងមុខងារសាធារណៈដោយផ្ទាល់ និងថ្នាក់ដឹកនាំនិងមន្ត្រីនៃមន្ទីរមុខងារសាធារណៈទូទាំង២៥រាជធានី-ខេត្ត តាមប្រព័ន្ធអនឡាញ។
ថ្លែងមតិស្វាគមន៍បើកកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួងទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលក្នុងរយៈពេល៣០ខែមកនេះ បានប្រឹងប្រែងលះបង់រួមគ្នាបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការអនុវត្តលើកិច្ចការងារស្នូលក្រសួងយ៉ាងសកម្ម ជាពិសេសគឺការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយសម្រេចបាននូវសមិទ្ធផលការងារសំខាន់ៗប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងភាពរហ័សក្នុងការផ្តល់សេវាដល់ក្រសួង ស្ថាប័ន និងមន្រ្តីរាជការទូទៅ។
តាមរយៈការរាយការណ៍របស់ ឯកឧត្តមអគ្គលេខាធិការ ហាស់ ប៊ុនថ្ថន បានបង្ហាញពីវឌ្ឍនភាពការងារជាច្រើនដែលក្រសួងមុខងារសាធារណៈសម្រេចបាននៅក្នុងខែមករា ក្នុងការអនុវត្តការងារស្នូល និងការងារកែទម្រង់រដ្ឋបាលសាធារណៈ។ ក្រៅពីការងារដែលសម្រេចបាន កិច្ចប្រជុំបានបង្ហាញឱ្យឃើញនូវទិសដៅការងារឆ្ពោះទៅមុខយ៉ាងច្រើនទាំងការងារការគ្រប់គ្រងមន្ត្រី អភិវឌ្ឍសមត្ថភាពមន្រ្តី ស្ថាប័ន និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ដោយគោរពយ៉ាងហ្មត់ចត់តាមបទបញ្ជា និងអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់ សម្តេចមហាបវរធិបតី តាមរយៈការសហការជាមួយស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ស្ថិតក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ។
















-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 day agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន