ព័ត៌មាន
កុមាររងគ្រោះកម្ពុជាដង្ហោយយ៉ាងទទូចដល់អន្តរជាតិជួយឱ្យពួកគេបានទៅផ្ទះវិញ
កុមារកម្ពុជាដែលរងគ្រោះ ដោយសារអំពើឈ្លានពានរបស់កងទ័ពថៃ កំពុងភៀសសឹកស្នាក់នៅជំរំសុវត្ថិភាពអំពាវនាវយ៉ាងទទូចស្នើដល់សហគមន៍អន្តរជាតិជួយដល់ពួកគេឱ្យបានត្រឡប់ទៅផ្ទះសម្បែងវិញ និងជំរុញថៃឱ្យចូលដោះស្រាយដោយសន្ដិវិធីជាមួយកម្ពុជា។
កុមាររងគ្រោះ បានឲ្យដឹងថា ពួកគេនៅតែភ័យខ្លាចតក់ស្លុត ចំពោះសង្គ្រាមដែលបានឆ្លងកាត់ រហូតរត់ភៀសសឹកចាក់ចោលផ្ទះសម្បែង មករស់នៅក្នុងជំរំ ដែលប្រមូលផ្ដុំគ្នាយ៉ាងច្រើនកុះករ អស់រយៈ ពេលជិតពីរខែមកហើយ ។
ពួកគេនឹកផ្ទះ ចង់ត្រឡប់ទៅផ្ទះវិញ ព្រោះការរស់នៅជុំគ្នាច្រើន គឺពិបាកទាំងការហូបចុក ការស្នាក់ នៅ និងបញ្ហាអនាម័យ ដូចនេះហើយសូមស្នើទៅអន្តរជាតិជួយអន្តរាគមន៍ និងដាក់សម្ពាធទៅថៃ ដើម្បីពួក គេឆាប់បានទៅផ្ទះវិញ ។
របាយការណ៍របស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា មកដល់ពេលនេះ ប្រជាពលរដ្ឋភៀសសឹក ចំនួន ជាង៥សែន៣ម៉ឺននាក់ ឬជិត៨៣ភាគរយ នៃជនភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ បានវិលត្រឡប់ ទៅលំនៅឋានវិញហើយ ពោលគឺបច្ចុប្បន្ន នៅសល់ពលរដ្ឋភៀសសឹកបន្តស្នាក់អាស្រ័យតាមជំរំសុវត្ថិភាព នានា ចំនួនជាង១១ម៉ឺន២ពាន់នាក់៕ អត្ថបទ៖ បាន សុខរិទ្ធិ










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន21 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន