ព័ត៌មាន
ក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមទីសាធារណៈត្រូវសមត្ថកិច្ចរាជធានីភ្នំពេញចាប់មកអប់រំ និងដកហូតម៉ូតូមករក្សាទុក៣ខែ
ភ្នំពេញ ៖ ក្រុមក្មេងទំនើងដែលបានបង្ហោះម៉ូតូនៅតាមទីសាធារណៈ កាលពីពេលថ្មីៗ នៅលើមហាវិថីសហព័ន្ធរុស្ស៊ី ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ឃាត់បានហើយ ដោយដកហូតម៉ូតូរក្សាទុក០៣ខែ ។
ដោយទទួលបានបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំស្រាវជ្រាវដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ក្មេងទំនើង១១នាក់ និងម៉ូតូ០៤គ្រឿង មកអប់រំណែនាំ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈប៉ះពាល់សណ្តាប់ធ្នាប់ កាលពីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៦ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ក្រុមឃាត់ខ្លួនក្មេងទំនើង១១នាក់ ៖ ទី១-ឈ្មោះ អានសុខនាង ហៅអិច ភេទប្រុសអាយុ១៨ឆ្នាំ , ទី២ឈ្មោះ ជីម សុខហ័រ ហៅ ហ័រ ភេទប្រុស អាយុ១៧ឆ្នាំ , ទី៣ឈ្មោះរឿង សៀវមុី ហៅ មុី ភេទប្រុស អាយុ១៦ឆ្នាំ , ទី៤ឈ្មោះ ជុម ធារ៉ាន ហៅ រ៉ាន ភេទប្រុស អាយុ១៦ឆ្នាំ, ទី៥ឈ្មោះ ផង សុផាដូ ហៅ ជី ភេទប្រុស អាយុ១៧ឆ្នាំ, ទី៦ឈ្មោះជ័យ វិរះ ភេទ ប្រុស អាយុ១៧ឆ្នាំ, ទី៧ឈ្មោះ ហ៊ិន ម៉េងសៀង ហៅ សៀង ភេទប្រុស អាយុ១៨ឆ្នាំ , ទី៨ឈ្មោះ ឈឿន ម៉ាកាលឹម ភេទប្រុស អាយុ១៨ឆ្នាំ ,ទី៩ឈ្មោះ ម៉ម ផានិត ហៅ និត ភេទប្រុស អាយុ ១៧ឆ្នាំ, ទី១០ឈ្មោះ អាត បូណា ភេទប្រុស អាយុ ២០ឆ្នាំ និងទី១១ឈ្មោះ ប្រាក់ មករា ហៅ រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ។
បច្ចុប្បន្នកម្លាំងជំនាញការិយាល័យ បានអញ្ជើញអាណាព្យាបាលមកទទួលនិងឲ្យធ្វេីកិច្ចសន្យាបញ្ឈប់សកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ហើយសមត្ថកិច្ចក៏បានណែនាំអាណាព្យាបាលត្រូវយកចិត្តទុកដាក់អប់រំកូនៗរបស់ខ្លួនឲ្យបានល្អ កុំធ្វើកជាក្មេងទំនើងចំណែកម៉ូតញ០៤គ្រឿងដកហូតម៉ូតូរក្សាទុករយៈពេល ០៣ខែ នៅកន្លែសមត្ថកិច្ច ៕ លីហេង







-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា7 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង