ព័ត៌មាន
កម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍
នាឱកាសវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៦, ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលសិទ្ធិប្រទានពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ជាមួយ ដាតុ អាប់ឌុល ម៉ាណាវ មេតទុសស៊ីន រដ្ឋមន្ត្រីក្រសួងធនធានចម្បង និងទេសចរណ៍ព្រុយណេ តំណាងរាជរដ្ឋាភិបាលនៃព្រះចៅស៊ុលតង់ និង យ៉ាង ឌី-ពឺទួន នៃប្រទេសព្រុយណេ ដារូស្សាឡាម។
អនុស្សរណៈនៃការយោគយល់គ្នានេះមានគោលបំណង៖ (១) ធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងភាគីទាំងពីរ ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី, (២) ផ្លាស់ប្តូរការអនុវត្ត និងបទពិសោធល្អៗក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍, (៣) ជំរុញបន្ថែមនូវការតភ្ជាប់រវាងប្រទេសទាំងពីរ, (៤) ធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍, និង (៥) លើកទឹកចិត្តបន្ថែមលើការផ្លាស់ប្តូរដំណើរទស្សនកិច្ចសិក្សាស្វែងយល់ និងដំណើរទស្សនកិច្ចផ្លូវការនៃវិស័យសាធារណៈ និងឯកជន។
តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ កម្ពុជា និង ព្រុយណេ រំពឹងថានឹងមានកំណើននៃលំហូរភ្ញៀវទេសចរទ្វេទិសរវាងនៃប្រទេសទាំងពីរ ក៏ដូចជាភ្ញៀវទេសចរពីប្រទេសទី៣ ជាពិសេសប្រទេសកាន់សាសនាអ៉ីស្លាម។
សូមបញ្ជាក់ជូនថា កម្ពុជា បានត្រៀមខ្លួនរួចរាល់ក្នុងការរៀបចំគោលដៅទេសចរណ៍មូស្លីម, មូលដ្ឋានអាជីវកម្មទេសចរណ៍មូស្លីម និងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅជូន ទេសចរមូស្លីម តាមរយៈការដាក់ចេញផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម(២០២៣-២០២៧), ស្តង់ដាមូស្លីមហ្រ្វែនលី សៀវភៅមូស្លីមហ្វ្រែនលីកម្ពុជា និងស្តង់ដាផលិតផលហាលឡាលកម្ពុជា។







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន20 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន