ព័ត៌មាន
អ្នកជំនាញ៖ វិស័យដឹកជញ្ជូនឆ្នាំ២០២៦នេះ នឹងបន្តនិន្នាការល្អ គាំទ្រការងើបឡើងនៃអនុវិស័យផ្សេងៗ
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន រំពឹងថា វិស័យដឹកជញ្ជូនក្នុងឆ្នាំ២០២៦នេះ នឹងបន្តមាននិន្នាការល្អ គាំទ្រដោយការងើបឡើងនៃ អនុវិស័យមួយចំនួន ក៏ដូចជាលំហូរនៃការវិនិយោគ ដែលនឹងរុញច្រានដល់សកម្មភាពការរីកចម្រើន នៃខ្សែវាក់ផលិតកម្មក្នុងស្រុក គាំទ្រដល់ទីផ្សារនៃការនាំចេញ។

ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី សមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានសមាគមភស្ដុភារកម្មកម្ពុជា លើកឡើង ក្នុងកិច្ចជាមួយក្រុមសារព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃវិស័យដឹកជញ្ជូននេះថា ទាក់ទងការដឹកជញ្ជូនក្នុងឆ្នាំ២០២៥ ទោះបីកម្ពុជាជួប បញ្ហា ការដំឡើងអត្រាពន្ធបដិការពីសហរដ្ឋអាមេរិក និងជម្លោះព្រំដែនដែលបង្កដោយភាគីថៃ និងមានការបិទខ្ទប់រវាងប្រទេសទាំងពីរ ក៏សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក នៅតែបន្តងើបឡើងយ៉ាងល្អប្រសើរ បានគាំទ្រដល់វិស័យដឹកជញ្ជូន នៅក្នុងប្រតិបត្តិការអាជីវកម្មទៅ ដោយរលូន។
ឧកញ៉ាបណ្ឌិត បន្តថា ចំណែកទាក់ទងវិស័យដឹកជញ្ជូនក្នុងឆ្នាំ២០២៦នេះ នឹងបន្តក្នុងប្រតិបត្តិការសេវាដឹកជញ្ជូនល្អប្រសើរ ជាពិសេសការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស បន្ទាប់ពីកម្ពុជាបានបើកជាផ្លូវការ នៃអាកាសយានដ្ឋានអន្តរជាតិតេជោ, ជាពិសេស ការទទួលលំហូរវិនិយោគនៅឆ្នាំ២០២៥ មកបង្កើតរោងចក្រ សហគ្រាសក្នុងស្រុក គឺជាការជួយគាំទ្រដល់ការរីកលូតលាស់ក្នុងខ្សែ ច្រវាក់ផលិតកម្ម ដែលនឹងរុញច្រាន់ដល់សេវានៃការដឹកជញ្ជូនអាចមានភាពកាន់តែសកម្ម ដើម្បីរួមចំណែកដល់ចលនាការនៃចន្ទល់ សេដ្ឋកិច្ចជាតិ។
សូមបញ្ជាក់ថា ជុំវិញវិស័យដឹកជញ្ជូននេះ បើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ វិស័យសេវាកម្មបានព្យាករ ថា នឹងមានកំណើនទាបក្នុងរង្វង់ ៣,៧% ដោយសារការរំពឹងទុកនៃការអូសបន្លាយផលប៉ះពាល់ពីការបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ នៃអនុវិស័យចន្ទល់កំណើនសំខាន់ៗមួយចំនួនដូចជា អនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ (ទេសចរណ៍), លក់ដុំ-រាយ, ហិរញ្ញវត្ថុ និងធានារ៉ាប់រង។ ចំណែកអនុវិស័យដឹកជញ្ជូននិងស្តុក បើទោះបីមានកំណើនថមថយបន្តិចក្នុងឆ្នាំ២០២៦ ក៏កំណើនក្នុង រយៈពេលមធ្យមខាងមុខ នៅបន្តរក្សាបាននិន្នាការកើនឡើង ដោយសារការបន្តងើបវិញនៃអនុវិស័យគាំទ្រមួយចំនួនដូចជា អនុវិស័យ កាត់ដេរនិងមិនមែនកាត់ដេរ គួបផ្សំនឹងការបន្តកើនឡើងនៃការដឹកជញ្ជូនបញ្ញើរហ័សក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន2 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន21 hours agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន