ព័ត៌មាន
Hun Sen Cup៖ ព្រះខ័នរាជចាញ់គិរីវង់ ខណៈភ្នំពេញក្រោនវាយបកស្មើISI ក្នុងជើងទី១ នៃវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ
ក្រុមព្រះខ័នរាជស្វាយរៀង បានរងបរាជ័យ ក្រោមថ្វីជើងម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ដោយលទ្ធផល ២-១ ស្របពេលក្រុមភ្នំពេញក្រោន បានវាយបកស្មើក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ដោយលទ្ធផល ២-២ នៅក្នុងជំនួបវគ្គ ៨ក្រុមចុងក្រោយ-ជើងទី១ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ)។

ជុំវិញលទ្ធផលដ៏ទាក់ទាញក្នុងជំនួបរវាងក្រុមលំដាប់កំពូលតារាងលីគកំពូលកម្ពុជា ទល់នឹងបេក្ខភាព ៥ក្រុមខាងក្រោម កាលពីថ្ងៃពុធនេះ សម្រាប់ការប្រកួតនៅកីឡដ្ឋានគិរីវង់ ត្រឹមរយៈពេល ៦នាទី កីឡាករ Louis Willy បានស៊ុតគ្រាប់នាំមុខឲ្យក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន មុនកីឡាករ Tiago Alves វាយបកគ្រាប់តាមស្មើឲ្យព្រះខ័នរាជស្វាយរៀង នៅនាទី៣០។
ប៉ុន្ដែក្រោយចូលវគ្គទី២ មិនទាន់បាន ១នាទីស្រួលផង ខ្សែប្រយុទ្ធសញ្ជាតិកាមេរ៉ូន Louis Willy ដដែល ក៏បានរកគ្រាប់នាំមុខជាថ្មី ឲ្យគិរីវង់សុខសែនជ័យ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ទោះបីព្រះខ័នរាជស្វាយរៀង បានព្យាយាមវាយសម្រុក តែមិនអាចរកគ្រាប់បាល់បន្ថែមបានឡើយ។

ចំណែកការប្រកួតនៅកីឡដ្ឋាន អាយអេសអាយ ផាក វិញ ក្រុមម្ចាស់ផ្ទះដំរីជ័យ ក៏រកបានគ្រាប់នាំមុខដូចគ្នា ដោយកីឡាករ Umaru Samura នៅនាទី៣២ រហូតដល់នាទី៥៥ ទើបកីឡាករ Breno Caetano De Souza រកបានគ្រាប់តាមស្មើឲ្យភ្នំពេញក្រោន វិញ តែប្រមាណ ១០នាទីក្រោយមក កីឡាករ Lancine Diakite ក៏រកបានគ្រាប់នាំមុខជាថ្មីឲ្យ ISI ដង្កោសែនជ័យ មុនមានការបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ នាំឲ្យកីឡាករ Moses Dyer ស៊ុតបាល់ពិន័យ ១១ម៉ែត្រតាមស្មើឲ្យភ្នំពេញក្រោន នៅនាទី៧៣ ហើយលទ្ធផលស្មើគ្នានេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង។
យ៉ាងណាមិញក្រុមនីមួយៗ នៅសល់ការប្រកួតជើងទី២ ម្ដងទៀត ដែលត្រូវជួបគ្នា នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ខាងមុខ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន – ថ្នាក់ជាតិ ឆ្នាំ២០២៥/២៦ ដោយព្រះខ័នរាជស្វាយរៀង ត្រូវជួបគិរីវង់សុខសែនជ័យ នៅពហុកីឡដ្ឋានជាតិមរតកតេជោ និងក្រុមភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះទទួលក្រុម ISI ដង្កោសែនជ័យ វិញម្ដង នៅកីឡដ្ឋានភ្នំពេញក្រោន៕អត្ថបទ លី ឈុនឡា


-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
កីឡា6 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា6 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង