ព័ត៌មាន
កម្ពុជា និងប្រេស៊ីលឯកភាពបង្កើតផែនការសកម្មភាពជាក់ស្តែង សំដៅជំរុញកំណើនភ្ញៀវទេសចរ ការវិនិយោគក្នុងវិស័យទេសចរណ៍ប្រទេសទាំងពីរ
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណសហព័ន្ធប្រេស៊ីលប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងអបអរសាទរចំពោះការតែងតាំងលោកជំទាវជាឯកអគ្គរដ្ឋទូតដែលមាននិវេសដ្ឋាននៅកម្ពុជាដំបូងគេ និងការបើកស្ថានទូតនៅកម្ពុជា ដែលជាការឆ្លុះបញ្ចាំងពីការរីកចម្រើនឥតឈប់ឈរនៃចំណងការទូត និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរដែលមានរយៈពេល៣២ឆ្នាំ គិតចាប់តាំងពីឆ្នាំ១៩៩៤។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ពីលទ្ធភាពគួរជាទីមោទនៈលើការបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងប្រេស៊ីល តាមរយៈការចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីសហប្រតិបត្តិការទេសចរណ៍កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ រវាងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងទេសចរណ៍នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។
ឯកឧត្តមរដ្ឋមន្រ្តី បានស្នើរៀបចំឱ្យមានផែនការសកម្មភាពជាក់ស្តែង និងលម្អិតតាមដំណាក់កាលនីមួយៗ ដើម្បីអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលសំដៅជំរុញកំណើនភ្ញៀវទេសចរ ការវិនិយោគក្នុងវិស័យទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជននៃប្រទេសទាំងពីរកាន់តែសកម្ម និងជាប្រយោជន៍ដល់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
ជាកិច្ចឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជូនពររបស់ឯកឧត្តមរដ្ឋមន្រ្តី និងបានសម្តែងនូវការគាំទ្រចំពោះសំណើខាងលើ ដោយបានប្តេជ្ញាសម្របសម្រួលជាមួយក្រសួងទេសចរណ៍ប្រេស៊ីល ដើម្បីជំរុញឱ្យមានផែនការសកម្មភាពជាក់ស្តែងសម្រាប់អនុវត្តអនុស្សរណៈនៃការយោគយល់ដែលបានចុះកន្លងមក ឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់ប្រយោជន៍រួមដល់ប្រជាជននៃប្រទេសទាំងពីរ។










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣