ព័ត៌មាន
អ្នកជំនាញស្វែងរកគន្លឹះថ្មីៗ ដើម្បីហែករបាំងបច្ចេកទេស សម្រាប់ការជំរុញនាំចេញ-ចូលទំនិញ
អ្នកជំនាញក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ពិភាគ្សា និងស្វែងរកគន្លឹះវិជ្ជមានថ្មីៗ ដើម្បីហែករបាំង បច្ចេកទេស និងលក្ខខណ្ឌតម្រូវចាំបាច់នានា សម្រាប់ការជំរុញនាំចេញ-ចូលទំនិញ ស្របតាមភាពអនុលោមនៃស្តង់ដារជាតិ-អន្តរជាតិ។
ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុង កិច្ចពិភាក្សា ស្តីពីដំណោះស្រាយរបាំងបច្ចេកទេសពាណិជ្ជកម្ម នេះថា ជុំវិញការការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ពីមួយឆ្នាំទៅ មួយមានកំណើនកើនឡើងជាបន្តបន្ទាប់ ដោយបាននិងកំពុងជួយជ្រោមជ្រែងដល់សេដ្ឋកិច្ចជាតិ ក្នុងនោះវិស័យឧស្សាហកម្មបានដើរតួ ចម្បងគាំទ្រដល់កំណើននៃការនាំចេញ។
ឯកឧត្តមបណ្ឌិត បន្តថា ដើម្បីជំរុញការនាំចេញទំនិញគ្រប់ប្រភេទរបស់កម្ពុជាឱ្យបានកាន់តែច្រើន និងប្រកបដោយនិរន្តរភាព យើងត្រូវហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (N.Q.I) ជាពិសេសការអនុវត្តស្តង់ដារ ដែលជាម៉ែត្រដ៏សំខាន់ លើការទទួលស្គាល់គុណភាព និងការវាយតម្លៃភាពអនុលោម ដើម្បីធានាថា ផលិតផល និងសេវាកម្មមានសុវត្ថិភាព និងគុណភាព។ ក្រៅពីកម្ពុជាត្រូវរឹងបណ្តឹង បន្ថែម លើសកម្មភាពអាជីវកម្ម ជាពិសេសការនាំចូល ទោះបីមាន ISO ឬ IEC គឺត្រូវតែមានបញ្ជាក់វិញ្ញាបនបត្រក្នុងប្រទេស ដោយត្រូវ ធ្វើតេស្តឡើងវិញ។ ឯកឧត្តមបណ្ឌិតបន្ថែមថា ក្រៅពីនេះវិទ្យាស្ថានស្តងដារកម្ពុជា គួរបង្កើតក្រុមការងារជាមួយក្រសួងពាណិជ្ជកម្ម ដើម្បី ពិនិត្យលំហូរពាណិជ្ជកម្ម ព្រោះថា ទាក់ទិនសកម្មភាពអាជីវកម្ម ប្រសិនយើងត្រូវផ្អាកលើការធ្វើអាជីវកម្មណាមួយ យើងត្រូវជូនដំណឹង ដល់ WTO ។ ចំណែកបញ្ហាសំខាន់មួយទៀត នៅពេលប្រទេសណាមួយផ្អាកអាជីវកម្មណាមួយរបស់កម្ពុជា ក្នុងករណីមិនទាន់សម្រេច ផ្អាកអាជីវកម្មនោះ យើងត្រូវជូនដំណឹងដល់ WTO និងតវ៉ា ខណៈផលិតផលយើងកំពុងដំណើរការល្អ សម្រាប់ទីផ្សារនាំចេញ។
ឯកឧត្តម ចាន់ សុផា អគ្គនាយកវិទ្យាស្ថានស្តង់ដារកម្ពុជា លើកឡើងថា ជុំវិញស្ត់ដាររូបនីយកម្ម បទប្បញ្ញាត្តិបច្ចេកទេស និងនី តិវិធីវាយតម្លៃអនុលោម ដើម្បីចូលរួមគាំទ្រការអភិវឌ្ឍវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិស័យពាក់ព័ន្ធឱ្យ មានប្រសិទ្ធភាព និងរីកចម្រើន ជាពិសេសគាំទ្រដល់ការធ្វើពាណិជ្ជកម្ម ក្នុងក្របខណ្ឌជាតិ និងតំបន់។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ជុំវិញការធ្វើពាណិជ្ជកម្ម ប្រទេសទាំងអស់នៅលើពិភពលោក ត្រូវតែចូលរួមអនុវត្តនៃកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោក។
ចំណែកទាក់ទិនការងារវិញ្ញាបនបត្រកម្ម គឺមានតួនាទីសំខាន់ណាស់ ក្នុងការបញ្ជាក់ពីភាពអនុលោមរបស់ផលិតផល ផលិតកម្ម និង សេវាកម្មទៅនឹងការតម្រូវនៃស្តង់ដាជាតិ ហើយសម្រួលដល់ការធ្វើពាណិជ្ជកម្មជាតិ និងផ្តល់ភាពជឿជាក់ដល់អ្នកប្រើប្រាស់ ចំពោះ គុណភាពនិងសុវត្ថិភាពរបស់ផលិតផល។ ក្នុងឆ្នាំ២០២៥នេះ ក្រសួងបានសម្រេចជាលទ្ធផលរួមមាន៖ ការងារវិញ្ញាបនបត្រកម្មផលិត- ផល៖ (ចេញវិញ្ញាបនបត្រសរុប២០៣ និងអាជ្ញាបណ្ណសរុប១០៩) និងបានចេញវិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធចំនួន៣៥។ ចំណែក ការងារបញ្ញត្តកម្មក្នុងឆ្នាំ២០២៥, ក្រសួងបានសម្រេចលទ្ធផលបានផ្តល់អាជ្ញាបណ្ណសរុបជាង ៦ ពាន់ ជូនដល់អតិថិជន ក្នុងនោះមាន អាជ្ញាបណ្ណបញ្ជាក់មុខសញ្ញា និងស្តង់ដាប្រើប្រាស់សារធាតុគីមីជាង ១ ពាន់, អាជ្ញាបណ្ណប្រើប្រាស់និងចែកចាយសារធាតុគីមីជាប់បញ្ញត្តិ ចំនួន ៥១៤, អាជ្ញាបណ្ណចុះបញ្ជីផលិតផល (ចបផ) ជាង ៣,៦ ពាន៊ អាជ្ញាបណ្ណបញ្ជាក់សុវត្ថិភាពផលិតផលអគ្គិសនី និងអេឡិច ត្រូនិក ជាង ១ ពាន់ និងអាជ្ញាបណ្ណបញ្ជាក់សុវត្ថិភាពផលិតផលយានយន្ត និងទោចក្រយានយន្ត ចំនួន ៥២ អាជ្ញាបណ្ណ៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន6 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន2 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ