ព័ត៌មាន
មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច និងសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្វើសិក្ខាសាលាស្តីពី «ទស្សនាទាន និង សញ្ញាណនៃឱកាសមុខរបរ និងធុរកិច្ចថ្មី ក្នុងសេដ្ឋកិច្ចច្នៃប្រតិដ្ឋ» ដល់សាស្ត្រាចារ្យ និងនិស្សិត
នៅថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ ២០២៦ នៅសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំសិក្ខាសាលាស្តីពី «ទស្សនាទាន និង សញ្ញាណនៃឱកាសមុខរបរនិងធុរកិច្ចថ្មី ក្នុងសេដ្ឋកិច្ចច្នៃប្រតិដ្ឋ» ជូនសាស្ត្រាចារ្យ និងនិស្សិតរបស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សំដៅកសាង និងលើកកម្ពស់មូលដ្ឋានគ្រឹះនៃការយល់ដឹងអំពីសេដ្ឋកិច្ចច្នៃប្រតិដ្ឋ ការបណ្តុះឆន្ទៈនិងស្មារតីសហគ្រិនភាព និង ការផ្សារភ្ជាប់ជំនាញសិក្សាទៅនឹងឱកាសការងារនិងមុខរបរក្នុងបរិបទសេដ្ឋកិច្ចច្នៃប្រតិដ្ឋ។ កម្មវិធីសិក្ខាសាលានេះ ត្រូវបានសហការរៀបចំដោយ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ពិធីបើកសិក្ខាសាលា បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម អ៊ឹម សុខធី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី លោក ប៊ុន ឆាយ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយវាគ្មិនកិត្តិយស សាស្ត្រាចារ្យ និងនិស្សិតសរុប ១២០ រូប។
ថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តម អ៊ឹម សុខធី បានជម្រាបជូនអង្គពិធីពីសារៈសំខាន់នៃសេដ្ឋកិច្ចច្នៃប្រតិដ្ឋ (Creative Economy) ដែលជាប្រភពនៃកំណើនថ្មី សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ តាមរយៈការដាក់ចេញជាគោលនយោបាយលើកទឹកចិត្ត ការផ្តល់មូលនិធិ និង ការកសាងនិងបណ្តុះបណ្តាលមូលធនមនុស្ស ជាដើម។ នៅក្នុងបរិបទនៃការវិវត្តសេដ្ឋកិច្ចសកលនាសតវត្សរ៍ទី ២១, ពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរគំរូសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅ ពីការពឹងផ្អែកលើធនធានធម្មជាតិ និង កម្លាំងពលកម្មសុទ្ធសាធ (labor-intensive) មកជាការកសាងសេដ្ឋកិច្ចដែលពឹងផ្អែកលើចំណេះដឹង និង គំនិតច្នៃប្រតិដ្ឋ (Knowledge-based and creative economy) ។
ឯកឧត្តមគណៈធិបតី បានគូសបញ្ជាក់បន្ថែមថា សម្រាប់កម្ពុជា, ទោះបីជាប្រទេសដែលសម្បូរទៅដោយមរតកវប្បធម៌, ប្រវត្តិសាស្ត្រ និង មានប្រជាសាស្ត្រវ័យក្មេងពោរពេញដោយថាមវ័ន្ត, ប៉ុន្តែការទាញយកសក្តានុពលពីទាយជ្ជទានធនធាន (factor endowment) ទាំងនេះ ក្នុងទម្រង់ជាសេដ្ឋកិច្ចច្នៃប្រតិដ្ឋ នៅមានកម្រិតនៅឡើយ។
ក្នុងឱកាសនោះ សាកលវិទ្យាធិការរង បានជម្រាបជូនថា ការរៀបចំសិក្ខាសាលានេះ គឺត្រូវបានអនុវត្តក្រោមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា រវាង មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលអង្គភាពទាំងពីរបានបង្កើតឡើងក្នុងគោលបំណងជំរុញ និងផ្តល់ឱកាសជូននិស្សិត បុគ្គលិក និងសាស្ត្រាចារ្យរបស់សាកលវិទ្យាល័យ ក្នុងការស្វែងយល់ ស្វែងចេះពីកិច្ចការពាក់ព័ន្ធការអភិវឌ្ឍសហគ្រិនវ័យក្មេង និង ការចូលរួមពង្រឹងកម្មវិធីសិក្សារបស់សាកលវិទ្យាល័យពាក់ព័ន្ធនឹងធុរកិច្ច ជាដើម។
តាមរយៈកិច្ចសហការនេះ សាកលវិទ្យាល័យ បានបញ្ជូននិស្សិតដែលមានសក្តានុពល ចូលរួមកម្មវិធីកសាងសមត្ថភាព ការបណ្តុះបណ្តាល សិក្ខាសាលា និង ចូលរួមអនុវត្តការងារគម្រោងមួយចំនួនដែលរៀបចំដោយមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រកបដោយជោគជ័យ ផងដែរ។
ឯកឧត្តមគណៈធិបតី បានសង្កត់ធ្ងន់ថា ការរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងនេះ ជាការចូលរួមចំណែកបន្ថែមទៀត ក្នុងការបណ្តុះឆន្ទៈស្មារតីសហគ្រិនភាព និងការនវានុវត្ត, កសាងមូលដ្ឋានគ្រឹះនៃការយល់ដឹងពាក់ព័ន្ធនឹងសេដ្ឋកិច្ចច្នៃប្រតិដ្ឋ រួមនឹងការផ្សារភ្ជាប់ជំនាញសិក្សាទៅនឹងឱកាសការងារ និងមុខរបរជាក់ស្តែងក្នុងបរិបទសេដ្ឋកិច្ចច្នៃប្រតិដ្ឋ សម្រាប់និស្សិតរបស់សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣