ព័ត៌មាន
កម្ពុជាអំពាវនាវដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN ចាត់វិធានការដោយភាពមុតមាំចំពោះការប្រើប្រាស់កម្លាំងរំលោភបំពានលើដែនអធិបតេយ្យភាពប្រទេសដទៃ
ហ្សឺណែវ៖ កម្ពុជា អំពាវនាវដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ (UN) ចាត់វិធានការដោយភាពមុតមាំចំពោះការប្រើប្រាស់កម្លាំងរំលោភបំពានលើដែនអធិបតេយ្យភាពប្រទេសដទៃ ខណៈមានតែតាមរយៈការគោរពអធិបតេយ្យភាព ការទទួលខុសត្រូវចំពោះការរំលោភច្បាប់ និងសកម្មភាពពហុភាគីដែលមានគោលការណ៍ប៉ុណ្ណោះទើបអាចការពារសេចក្តីថ្លៃថ្នូរមនុស្សជាតិ និងធ្វើឱ្យសន្តិភាពមានភាពចីរភាពបាន។
ការអំពាវនាវបែបនេះរបស់កម្ពុជា ធ្វើឡើងនៅក្នុង សម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស តាមរយៈបទទន្តរាគមន៍របស់ ឯកឧត្តម ឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានថ្លែងក្នុងអំឡុងកិច្ចពិភាក្សាលើរបាយការណ៍របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនេះនៅរសៀល ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ តំណាងអចិន្ត្រៃយ៍កម្ពុជា បានថ្លែងអំណរគុណដល់ឧត្តមស្នងការសិទ្ធិមនុស្សចំពោះការធ្វើបច្ចុប្បន្នភាព និងចំពោះការរំលឹកថា ភាពគួរឱ្យទុកចិត្តនៃរបបអន្តរជាតិ មិនត្រូវបានបញ្ជាក់នៅពេលមានភាពងាយស្រួលទេ ប៉ុន្តែនៅពេលមានសម្ពាធ—នៅពេលដែលការគោរពច្បាប់មិនសមស្របតាមផលប្រយោជន៍ និងការអត់ធ្មត់តម្រូវឱ្យមានភាពក្លាហាន។
តំណាងអចិន្ត្រៃយ៍កម្ពុជា បានថ្លែងថា សន្តិភាព និងសន្តិសុខមិនមែនជាគោលបំណងតុបតែងនោះទេ ប៉ុន្តែជាសសរគ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងជាមូលដ្ឋានសម្រាប់ការអនុវត្តសិទ្ធិមនុស្សទាំងអស់។ នៅពេលសន្តិភាពដួលរលំ ច្បាប់ក៏ស្ងៀមស្ងាត់ ហើយសិទ្ធិមនុស្សប្រឈមនឹងការក្លាយជាសន្យាទទេ។
ឯកឧត្តម ឯកអគ្គរាជទូត អ៊ិន តារា បានថ្លែងថា យ៉ាងណាក៏ដោយយើងកំពុងប្រឈមមុខនឹងការប្រែបំលែងគោលការណ៍ដ៏គួរឱ្យព្រួយបារម្ភមួយ៖ ច្បាប់ត្រូវបានចាត់ទុកថាជាជម្រើស សន្តិភាពត្រូវបានធ្វើឱ្យអាចចរចា និងការប្រើកម្លាំងត្រូវបានបង្ហាញថាជាមធ្យោបាយងាយស្រួល។ ធម្មនុញ្ញមិនត្រូវបានរៀបចំឡើងសម្រាប់ការអនុវត្តជ្រើសរើសនោះទេ ហើយក៏មិនមែនដើម្បីផ្តល់សុពលភាពដល់ស្ថានការណ៍ដែលបានបង្កើតរួចដោយការប្រើប្រាស់កម្លាំងនោះដែរ។ ការបង្ខិតបង្ខំមិនអាចនាំមកនូវសន្តិភាពបានទេ ហើយការកាន់កាប់មិនអាចផ្តល់សុពលភាពផ្លូវច្បាប់បានឡើយ។
ឯកឧត្តមបញ្ជាក់ថា ក្នុងបរិបទនេះ ចាប់តាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៥ កងកម្លាំងប្រដាប់អាវុធថៃ បានអនុវត្តប្រតិបត្តិការយោធាបន្តបន្ទាប់នៅតាមផ្នែកជាច្រើននៃតំបន់ព្រំដែន បណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរដល់សហគមន៍ស៊ីវិល និងការរំលោភចូលដែនអធិបតេយ្យភាពរបស់កម្ពុជា។ ផលប៉ះពាល់លើមនុស្សមានភាពធ្ងន់ធ្ងរ៖ ការបាត់បង់ជីវិតស៊ីវិល ការបំផ្លាញលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធ ការលួចប្លន់ ការបង្ខំឱ្យចាកចេញ និងការផ្លាស់ទីលំនៅទ្រង់ទ្រាយធំ។ ខ្សែរលួសបន្លា និងកុងតឺន័រ នៅតែបន្តរារាំងការចូលទៅកាន់ផ្ទះ និងភូមិ ធ្វើឱ្យការវិលត្រឡប់ដោយសុវត្ថិភាព និងមានកិត្តិយសកាន់តែពិបាក និងបន្ថែមការរងទុក្ខរបស់ជនស៊ីវិល។
ឯកឧត្តមសង្គត់ធ្ងន់ថា៖«កម្ពុជាអំពាវនាវដល់ក្រុមប្រឹក្សានេះ ឱ្យលើកតម្កើងច្បាប់លើសការប្រើប្រាស់កម្លាំង និងចាត់វិធានការដោយភាពមុតមាំ។ មានតែតាមរយៈការគោរពអធិបតេយ្យភាព ការទទួលខុសត្រូវចំពោះការរំលោភច្បាប់ និងសកម្មភាពពហុភាគីដែលមានគោលការណ៍ប៉ុណ្ណោះ ទើបអាចការពារសេចក្តីថ្លៃថ្នូរមនុស្សជាតិ និងធ្វើឱ្យសន្តិភាពមានភាពចីរភាពបាន»៕



-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ