ព័ត៌មាន
គ្រូ និងសិស្ស បាននឹងកំពុងខិតខំថែរក្សា អភិរក្ស និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរឱ្យរីកចម្រើន
គ្រូ និងសិស្សនៅសាលាមធ្យមវិចិត្រសិល្បៈ បានលើកឡើងអំពីការប្តេជ្ញាថែរក្សា អភិរក្ស និងលើក ស្ទួយសិល្បៈវប្បធម៌ខ្មែរឱ្យមានភាពរីកចម្រើន។ ការប្តេជ្ញានេះ ចំថ្ងៃទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២៦។
គ្រូបង្ហាត់សិល្បៈ នៅសាលាមធ្យមវិចិត្រសិល្បៈ នាថ្ងៃទី០៣ ខែមីនានេះ បានប្រាប់BTVឲ្យដឹងថា ក្នុងនាមជាគ្រូបង្ហាត់ និងជាតួសំដែងក្នុងទំរង់សិល្បៈខ្មែរ កន្លងទៅធ្លាប់បានសំដែងនៅក្នុងប្រទេស និងក្រៅប្រទេស ដោយទទួលបានការគាំទ្រពីភ្ញៀវជាតិ និងអន្តរជាតិ។ លើសពីនេះ ពួកគេបានប្តេជ្ញាថែរក្សា អភិ រក្ស និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរឲ្យមានភាពរីកចម្រើន ព្រមទាំងយកចិត្តទុកដាក់បណ្តុះបណ្តាលយុវជនជំនាន់ក្រោយផងដែរ។
សិស្សរៀននៅសាលាមធ្យមវិចិត្រសិល្បៈ បានប្តេជ្ញាថា ខិតខំប្រឹងប្រែងរៀនជំនាញដែលលោកគ្រូ អ្នកគ្រូបានបង្ហាត់ ដើម្បីរក្សាចំណេះជំនាញនេះ ទៅបង្ហាត់ប្អូនៗជំនាន់ក្រោយទៀត។ លើសពីនេះ សិស្សទាំងនោះ ក៏បានអំពាវនាវដល់សាធារណៈចូលរួមលើកស្ទួយសិល្បៈវប្បធម៌ខ្មែរឲ្យបានផុលផុស។
គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់រៀបចំប្រារព្ធ «ទិវាវប្បធម៌ជាតិ» នៃព្រះរាជាណាចក្រកម្ពុជា។ នៅឆ្នាំ២០២៦នេះ គឺជាលើកទី២៨ នៃការប្រារព្ធទិវប្បធម៌ជាតិ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។
ទិវាវប្បធម៌ជាតិ គឺជាទិវាដ៏មានសារសំខាន់សម្រាប់ប្រជាជនកម្ពុជា ដើម្បីរំលឹកដល់គុណតម្លៃ នៃ សិល្បៈវប្បធម៌ដ៏សម្បូរបែប អរិយធម៌ដ៏រុងរឿង ដែលជាស្នាដៃដ៏វិសេសវិសាលរបស់បុព្វបុរសរបស់ខ្មែរ បន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។ ទិវានេះបានរួមចំណែកបំផុសស្មារតីដល់យុវជនកម្ពុជាជំនាន់ក្រោយ ក៏ដូចជាប្រជាជាតិទាំងមូល ត្រូវមានមនសិកាស្រឡាញ់ ថែរក្សា ការពារ កេរដំណែលវប្បធម៌ដូនតា និងត្រូវ ចូលរួមលើកតម្កើងតម្លៃវប្បធម៌ អរិយធម៌ និងទំនៀមទំលាប់ប្រពៃណីជាតិ ដូចពាក្យស្លោកបានពោលថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន៕ អត្ថបទ៖ ទូច សោភ័ណ







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣