ព័ត៌មាន
ការសិក្សាជំនាញឌីជីថលជាដើមទុន ក្នុងការពង្រឹងសមត្ថភាពបច្ចេកវិទ្យាថ្មីៗរៀបចំការប្រកួតកីឡាអន្តរជាតិនានា
រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងថា វគ្គបណ្ដុះបណ្ដាល ជំនាញឌីជីថល ជាដើមទុនសម្រាប់ សម្រួចនូវបំណិនឌីជីថល ចំណេះដឹងក្នុងកិច្ចការស្ថិតិ និងបច្ចេកទេសកីឡា ក្នុងការពង្រឹងសមត្ថភាព បច្ចេកវិទ្យាថ្មីៗ សម្រាប់រៀបចំការប្រកួតកីឡាអន្តរជាតិនានា។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ព័ត៌មានវិទ្យា ដើម្បីពង្រឹងសម្ថភាពស្រង់ទិន្ធន័យសនិងស្ថិតិកីឡា នាថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៦ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិច។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ការសិក្សាជំនាញឌីជីថលពិតជាចាំបាច់ និងពិតជាជួយបង្កើនប្រសិទ្ធភាពការងារ ជាពិសេសចូលរួម ចំណែកអនុវត្តគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលបានដាក់ចេញ ដោយប្រមុខរាជរដ្ឋាភិបាល ។ ទន្ទឹមនឹងនេះ ក៏ជាយុទ្ធសាស្រ្ត ក្នុងការពង្រឹងសមត្ថភាព បច្ចេកវិទ្យាថ្មីៗ បន្ថែមទៀត ដល់ធនធានមនុស្សដែលជាមន្រ្តីជំនាញកីឡាអនុវត្តការងារដោយផ្ទាល់ សំដៅជំរុញប្រសិទ្ធភាពការងារ និងត្រៀមលក្ខណៈឲ្យបានមួយកម្រិតទៀត សម្រាប់ការចូលរួមសហការការងារ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួត កីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨ និងយុវជនអាស៊ី ឆ្នាំ២០៣១ នាពេលខាងមុខ ។

ជាមួយនេះដែរ កញ្ញា គីន សំណាង អនុប្រធាន នាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និង ស្ថិតិកីឡា បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាព ដល់សិក្ខាកាមលើ៦ចំនុច
– ទី១ បានស្វែងយល់ពី មូលដ្ឋានគ្រឹះនៃការស្រង់ទិន្នន័យ និងស្ថិតិកីឡា
– ទី២ បានស្វែងយល់ពីការកំណត់ប្រភេទទិន្នន័យ សម្រិតសម្រាំងទិន្នន័យ ចងក្រងទិន្នន័យ និង ការសរសេរកម្រងសំនួរសម្រាប់ចុះស្រង់ទិន្នន័យ
– ទី៣ សិក្សា មូលដ្ឋាន គ្រឹះអំពីការបង្កើតឧបករណ៍ស្រង់ទិន្នន័យ
– ទី៤ បានស្វែងយល់ពីបរិបទក្នុងការធ្វើការងារដោយប្រើប្រាស់ បច្ចេកវិទ្យាទំនើបដូចជាការប្រើប្រាស់កម្មវិធី ទំនាក់ទំនង និង ការគ្រប់គ្រងការងារ
– ទី៥ ការប្រើប្រាស់កម្មវិធី SPSS ក្នុងការវិភាគទិន្នន័យ
– ទី៦ ការសិក្សាពីការរចនារូបភាពកម្រិតដំបូងតាមវិធីសាស្ត្រងាយៗជាដើម។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលខាងលើនេះ មានរយៈ ៤ ថ្ងៃចាប់ពីថ្ងៃ ទី៣ ដល់ ៦ ខែ មីនា ឆ្នាំ ២០២៦ ដោយ មានសិក្ខាកាមចូលរួមសរុប ៨០ នាក់ (ស្រី ៩នាក់)។សម្រាប់គ្រូឧទ្ទេសវគ្គនេះទទួលបន្ទុកតាមមេរៀន បណ្តុះបណ្តាលដោយលោក ខៀវ ខេមរិន្ទ លោក ប៉ាន វិសាល និង អ្នកស្រី ចាន់ ហ្សាដាវីត៕






-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន5 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
កីឡា5 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ
-
កីឡា6 days agoកម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង