ព័ត៌មាន
មន្ទីររ៉ែខេត្តបាត់ដំបង អំពាវនាវពលរដ្ឋកុំទិញប្រេងស្តុកទុកនាំបង្កហានិភ័យ
លោក លឹម ប៊ុនលី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមកុំទិញប្រេងស្តុកទុកក្នុងពីដុងជ័រដែលអាចបង្កហានិភ័យ ខណៈបច្ចុប្បន្ននេះប្រេងមានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃ។

លោក លឹម ប៊ុនលី គូសបញ្ជាក់ថា នៅទូទាំងខេត្តបាត់ដំបងមានស្ថានីយប្រេងឥន្ធនៈ៣៨៧ស្ថានីយហើយប្រេងក្នុងស្តុកមានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់អតិថិជន។
លោកប្រធានមន្ទីរ អំពាវនាវដល់ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងត្រូវលក់ប្រេងទៅឱ្យស្ថានីយដែលជាដៃគូរបស់ខ្លួនឱ្យបានទាន់ពេលវេលា។លោកអំពាវនាវទៅដល់ស្ថានីយលក់ប្រេងនៅទូទាំងខេត្តបាត់ដំបងត្រូវលក់ប្រេងទៅតាមតម្លៃដែលកំណត់ដោយក្រសួងពាណិជ្ជកម្ម កុំឆ្លៀតឱកាសដំឡើងថ្លៃ ប្រសិនបើម្ចាស់ស្ថានីយណាធ្វើខុសច្បាប់ដូចជាលក់ក្នុងតម្លៃខុសគោលការណ៍ក្រុមហ៊ុនធំ ឬរដ្ឋកំណត់ ឬមានប្រេងតែមិនបើកលក់នោះ ក្រសួងនឹងដកវិញ្ញាបនបត្រឈប់ឱ្យប្រកបអាជីវកម្មតទៅទៀត។
សូមជម្រាបថា បច្ចុប្បន្ននេះតំណាងស្ថានីយប្រេងឥន្ធនៈធំៗនៅក្នុងខេត្តបាត់ដំបងបានអនុវត្តន៍ការលក់ប្រេងទៅតាមតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្មពុំមានការដំឡើងថ្លៃនោះទេ។
មន្ទីររ៉ែ និងថាមពល មន្ទីរពាណិជ្ជកម្ម និងសាខាក.ប.បខេត្តបាត់ដំបងបាននិងកំពុងបន្តចុះតាមដាន ត្រួតពិនិត្យការលក់ជាប្រចាំ ដើម្បីធានាការលក់ និងជំរុញឱ្យស្ថានីយប្រេងឥន្ធនៈអនុវត្តឱ្យបានគត់មត់តាមលក្ខណៈស្តង់ដាបច្ចេកទេស និងបង្ការការឆ្លៀតឱកាសដំឡើងថ្លៃប្រេងឥន្ធនៈខុសប្រក្រតីជាដើម៕







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣