ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ ក្រសួងមុខងារសាធារណៈនឹងបន្តកែទម្រង់ និងលើកកម្ពស់ការចូលរួមរបស់មន្ត្រីជាស្ត្រីក្នុងប្រព័ន្ធរដ្ឋបាលសាធារណៈ និងភាពប្រកួតប្រជែងរបស់កម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍បញ្ជាក់ថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងមុខងារសាធារណៈ នឹងបន្តអនុវត្តកិច្ចការងារស្នូល និងកិច្ចការកែទម្រង់ ព្រមទាំងលើកកម្ពស់ការចូលរួមរបស់មន្ត្រីជាស្ត្រី ក្នុងការលើកកម្ពស់ប្រសិទ្ធភាពប្រព័ន្ធរដ្ឋបាលសាធារណៈ និងភាពប្រកួតប្រជែងរបស់កម្ពុជា ជាពិសេស ការធានាឱកាសស្មើភាពគ្នា ក្នុងការប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិល និង ឱកាសជាបន្តបន្ទាប់ សម្រាប់ការអភិវឌ្ឍអាជីព ស្របតាមសក្តានុពលរៀងៗខ្លួន។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនាឆ្នាំ២០២៦ របស់ក្រសួងមុខងារសាធារណៈ នៅសាលាភូមិន្ទរដ្ឋបាល ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ។

ឯកឧត្តមបានថ្លែងថា នាឱកាសខួបលើកទី១១៥ នៃទិវាសិទ្ធិនារីអន្តរជាតិ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ» ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាព កិច្ចខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការលះបង់របស់ស្ត្រីគ្រប់រូប ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងគ្រួសារ និងបានចូលរួមយ៉ាងសកម្មក្នុងការកសាងសមិទ្ធផលជាច្រើន ក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា។

ឯកឧត្តមបានថ្លែងថា៖«ខ្ញុំក៏សូមសម្តែងនូវការគោរព ក្តីនឹករលឹក និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវីរភាព និងការលះបង់របស់វីរកងទ័ព និងកងកម្លាំងជួរមុខទាំងអស់ ជាពិសេសយុទ្ធនារី ដែលបានដាក់ជីវិត និងបន្តឈរជើងយ៉ាងរឹងមាំ ក្នុងបុព្វហេតុការពារជាតិ និងប្រជាជន»។
ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ត្រីជាម្តាយ ជាភរិយា និងជាសមាជិកគ្រួសាររបស់វីរកងកម្លាំងជួរមុខ ដែលបានគាំទ្រយ៉ាងពេញទំហឹង ឱ្យកូន ស្វាមី ឬឪពុក បំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីជាតិ និងមាតុភូមិ ស្របតាមស្មារតី «ស្ត្រីជាកម្លាំង និងជាចលករដ៏សំខាន់ក្នុងការចូលរួមថែរក្សាសន្តិភាព និងសន្តិសុខ»៕


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣