ព័ត៌មាន
ស្អែកនេះ ក្រសួងការងារនឹងនាំយកឱកាសការងារជិត ១ពាន់កន្លែងទៅកាន់ខេត្តកំពង់ចាម សម្រាប់អតីតពលករខ្មែរ និងអ្នកកំពុងស្វែងរកការងារ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនាំយកឱកាសការងារសរុបចំនួន ៩១៩ កន្លែងតាមរយៈ«វេទិកាការងារ និងយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» ទៅកាន់ខេត្ដកំពង់ចាម សម្រាប់អតីតពលករខ្មែរ និងអ្នកកំពុងស្វែងរកការងារ ដែលរៀបចំនៅថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា «អតីតពលករខ្មែរ និងអ្នកស្វែងរកការងារ អាចចូលរួមវេទិការនេះចាប់ពីម៉ោង ៧:៣០ព្រឹក ដល់ម៉ោង ៤:០០ល្ងាច ដើម្បីចាប់យកឱកាសការងារដែលខ្លួនពេញចិត្ត អាចប្រឹក្សាផ្ទាល់ពីក្រុមហ៊ុន និងទទួលបានព័ត៌មានអំពីដំណើរចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រពន្ធ័»។

បើតាមអ្នកនាំពាក្យថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីរៀបចំវេទិកាការងារ និងយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការសហការនេះក៏ទទួលបានការគាំទ្រពីអង្គការអន្តរជាតិខាងការងារ(ILO) និងដៃគូអាជីវកម្មជាច្រើនផ្សេងទៀត។

ក្នុងកម្មវិធីនេះ អ្នកចូលរួមនឹងមានឱកាសដាក់ CV ភ្លាម និងទទួលសម្ភាសន៍ផ្ទាល់ជាមួយតំណាងក្រុមហ៊ុនភ្លាមៗ និងអត្ថប្រយោជន៍ជាច្រើនទៀត។ បងប្អូនចាប់អារម្មណ៍អាចទាក់ទង NEA តាមលេខ ០១៧ ៤៦៧ ៤២៣ ឬ ០៨៨ ៩០៩ ៩៦៩៩ និងតាមគេហទំព័រ www.nea.gov.kh សម្រាប់ព័ត៌មានលម្អិត៕


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣