ព័ត៌មាន
ជនភៀសសឹកដែលមិនទាន់អាចទៅផ្ទះវិញបានក្នុងខេត្តបន្ទាយមានជ័យ បានរើទៅរស់នៅជំរំបណ្តោះអាសន្នថ្មីជាបណ្តើរៗហើយ
ជនភៀសសឹករាប់រយគ្រួសារ ស្នាក់នៅមណ្ឌលសុវត្ថិភាពក្នុងភូមិពព្លាក់ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ (វត្តបន្សាយចារាម ហៅ វត្ត កណ្តោល) នៅរសៀលថ្ងៃទី២០ មីនានេះ បានចាប់ផ្តើមរើអីវ៉ាន់ ទៅរស់នៅផ្ទះស្នាក់នៅបណ្តោះអាសន្នដែលរៀបចំដោយរាជរដ្ឋាភិបាល ស្ថិតស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ជនភៀសសឹករាប់រយគ្រួសារ ស្នាក់នៅជំរំ ក្នុងវត្តកណ្តោល បានដឹកជញ្ជូនសម្ភារៈ ចាន ឆ្នាំង មុង ភួយ កន្ទេល និងសម្ភារៈចាំបាច់មួយចំនួនទៀងតាមគោយន្ត និងម៉ូតូ ទៅរស់ក្នុងផ្ទះបណ្តោះអាសន្នថ្មីនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ជនភៀសសឹក បានបង្ហាញក្តីរំភើបយ៉ាងខ្លាំង ដែលទទួលបានជម្រករឹងមាំ និងធំទូលាយ ហើយមានបង្គន់អនាម័យប្រើប្រាស់ផ្ទាស់ខ្លួនថែមមទៀតផង។នេះជាក្តីសង្ឃឹមថ្មីសម្រាប់ពួកគាត់។
លោក អែម សុខា អភិបាលស្រុក ថ្មពួក បានប្រាប់ BTV ថា នៅរសៀលថ្ងៃនេះ ជនភៀសសឹកភាគច្រើនបានរើចេញពីជំរំចាស់ ទៅរស់នៅក្នុងជម្រកបណ្តោះអាសន្នថ្មីជាបណ្តើរៗហើយ យ៉ាងយូត្រឹមថ្ងៃអាទិត្យនេះ ពួកគាត់នឹងរើទៅទីតាំងថ្មីស្ទើរអស់ហើយ។ លោកអភិបាលស្រុក បញ្ជាក់ទៀតថា នៅទីតាំងថ្មីនឹងផ្តល់ភាពងាយស្រួលដល់ការរស់នៅ ដែលមានផ្លូវថ្នល់ ទឹក ភ្លើង ប្រើប្រាស់គ្រប់គ្រាន់ ហើយក៏នឹងមានសាលារៀន និងមណ្ឌលសុខភាព ផងដែរ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ជនភៀសសឹករស់នៅមណ្ឌលសុវត្តិភាពនៅក្នុងខេត្តបន្ទាយមានជ័យសរុបចំនួន ២,៩៥០គ្រួសារ ស្មើនឹង ១១,០៣៦នាក់ ក្នុងនោះស្រ្តី ៥,៥៦២នាក់ និង កុមារ ៣,៥៦៤នាក់។ ជនភៀសសឹងទាំងអស់នេះ បានភៀសខ្លួនពីតំបន់ក្រហមដែលយោធាថៃបានឈ្លានពាន ហ៊ុព័ន្ធផ្ទះសម្បែងរបស់ពួកដោយទូកុងតឺន័រ និងបន្លាលួស នៅភូមិព្រៃចាន់ និងភូមិជោគជ័យ និងតំបន់បឹកត្រកួន៕
អត្ថបទ៖ ធូ វិរៈ




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច