ព័ត៌មាន
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល បើកកិច្ចប្រជុំស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា រួមមាន៖ភាគីរាជរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីព តំណាងកម្មករនិយោជិត បានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិតក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈមានការកើនថ្លៃ។
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅក្នុងកិច្ចប្រជុំ នារសៀលថ្ងៃទី២០ ខែមីនានេះ បានមានប្រសាសន៍ថា កិច្ចប្រជុំពិសេសនេះ ធ្វើឡើងដោយអនុលោមបទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានណែនាំឱ្យក្រសួងរៀបចំត្រីភាគីមួយជាប្រព័ន្ធ ដើម្បីពិនិត្យវាយតម្លៃទៅលើផលប៉ះពាល់ដែលមានការកើតមានឡើងនៃតម្លៃប្រេងឥន្ធនៈជាសាកលនេះ។ ឯកឧត្តម បានបន្តថា ក្នុងនោះ អ្វីដែលពាក់ព័ន្ធជាមួយកម្មករនិយោជិត គឺមធ្យោបាយធ្វើដំណើរ ខណៈកម្មករនិយោជិតភាគច្រើនក្នុងវិស័យកាត់ដេរគឺពឹងផ្អែកទៅលើរថយន្តដឹកកម្មករដើម្បីធ្វើដំណើរ មានអ្នកខ្លះនៅជិត និងអ្នកខ្លះផ្សេងទៀតនៅឆ្ងាយ។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្តថា ការបង់ប្រាក់ថ្លៃធ្វើដំណើររបស់កម្មករនិយោជិត ក៏ខុសគ្នាទៅតាមចម្ងាយ បើទោះបីជាចម្ងាយជិតក្តី ចម្ងាយឆ្ងាយក្តី ឃើញថាមានការស្នើរសុំដំឡើងថ្លៃធ្វើដំណើរ អញ្ចឹងយើងក៏មានការបារម្ភពីផលប៉ះពាល់ជីវភាពរស់នៅរបស់កម្មករនិយោជិត ហើយក៏មានផលប៉ះពាល់ទៅដល់ខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រដែរ ប្រសិនជាអ្នកបើកបរមិនផ្តល់សេវាបើកបរ កម្មករក៏អត់បានធ្វើការ អញ្ចឹងវាអាចធ្វើឱ្យជាប់គាំងដល់ដំណើរការសង្វាក់កម្មផងដែរ។
ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា ក្រៅពីអ្នកធ្វើដំណើរតាមរថយន្តនេះ កម្មករនិយោជិតផ្សេងទៀត ក៏ធ្វើដំណើរដោយម៉ូតូ ឬមធ្យោបាយផ្ទាល់ខ្លួនមកកន្លែងការងារដូចគ្នា អញ្ចឹងគឺមានការប៉ះពាល់ទៅលើជីវភាព ប៉ះពាល់ដល់បញ្ហាធ្វើដំណើរដូចគ្នា អញ្ចឹងហើយបានជាយើងធ្វើការអង្កេតមួយជាបន្ទាន់ចាប់ពីដើមសប្តាហ៍កន្លងទៅអំពីការដំឡើងថ្លៃមធ្យោបាយធ្វើដំណើរ ធៀបជាមួយការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦កន្លងទៅ សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានណែនាំឱ្យ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីននិយោជក និងភាគីសហជីព ដែលតំណាងបងប្អូនកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតយើង នៅក្នុងរយៈពេលអន្តរកាលនេះឱ្យបានឆាប់បំផុត។ សម្ដេចធិបតី សង្ឃឹមថា ភាគីនិយោជក និងភាគីសហជីព តំណាងកម្មករនិយោជិត នឹងអាចរកបាននូវចំណុចប្រសព្វសមរម្យមួយ ដែលអាចជួយសម្រាលបន្ទុកថ្លៃធ្វើដំណើររបស់កម្មករនិយោជិតផង និងអាចរក្សាបាននូវភាពប្រកួតប្រជែងផងនៃឧស្សាហកម្មរបស់កម្ពុជា៕
អត្ថបទ៖ ឈិត បូរ៉ាវី







-
ព័ត៌មាន6 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ