ព័ត៌មាន
កម្ពុជា ចិនរៀបចំព្រឹត្តិការណ៍មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ ដើម្បីអបអរសាទរឆ្នាំ ទេសចរណ៍កម្ពុជា-ចិន
ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថានទូតចិនប្រចាំកម្ពុជា រដ្ឋបាលខេត្តសៀមរាប បានសហការរៀបចំព្រឹត្តិការណ៍ «មហោស្រពសិល្បៈ តាមដងផ្លូវអន្តរជាតិ កម្ពុជា-ចិន» ដើម្បី អបអរសាទរ «ឆ្នាំ ទេសចរណ៍ កម្ពុជា-ចិន នៃខួបលើកទី៦៨ ឆ្នាំ នៃការបង្កើតចំណងការទូតរវាងប្រទេសកម្ពុជា-ចិន។ព្រឹត្ដិការណ៍នេះ រៀបចំឡើងនៅតំបន់ផប់ស្ទ្រីត ក្រុងសៀមរាប នៅរាត្រីថ្ងៃទី២១ខែមីនាឆ្នាំ២០២៦នេះ។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត មានប្រសាសន៍ថា៖ព្រឹត្តិការណ៍នេះ បានលើកកម្ពស់តម្លៃវប្បធម៌ ការបង្កើនការយល់ដឹង និងការចងសម្ព័ន្ធមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំ និងបានបង្ហាញពីការចងក្រងយ៉ាងសមស្របរវាងបេតិកភណ្ឌបុរាណ និងការច្នៃប្រឌិតសម័យថ្មី ដែលអាចបង្កើតទាំងតម្លៃវប្បធម៌ សង្គម និងសេដ្ឋកិច្ច សម្រាប់សហគមន៍ និងប្រទេសជាតិទាំងមូល។ជាពិសេស ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍វប្បធម៌ដ៏សំខាន់ និងជាទឹកដីបេតិកភណ្ឌពិភពលោក។លោកបន្ដថា មិនត្រឹមតែប៉ុណ្ណោះ ការរៀបចំព្រឹត្តិការណ៍បែបនេះ គឺជាការបង្ហាញពីការប្រែប្រួលយុទ្ធសាស្ត្រទៅកាន់ទេសចរណ៍បែបបទពិសោធន៍ ដែលផ្តល់ឱ្យភ្ញៀវទេសចរអាចចូលរួម និងទទួលយកបទពិសោធន៍វប្បធម៌យ៉ាងជាក់ស្តែង ដើម្បីពង្រឹងភាពទាក់ទាញ និងសមត្ថភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា នៅលើឆាកអន្តរជាតិ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា៖ អនាគតនៃវិស័យទេសចរណ៍កម្ពុជា គឺមិនអាចកាត់ផ្ដាច់ពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិនចិនបានឡើយ។ កម្ពុជា បានត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់ និងរួចរាល់ក្នុងការទទួលស្វាគមន៍ការត្រលប់មកវិញនូវភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវទេសចរ និងវិនិយោគិនរបស់មិត្តចិននៅកម្ពុជា។ឯកឧត្តមបញ្ជាក់ថា៖កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ការលើកលែងទិដ្ឋាការដល់ប្រជាជនចិន ដែលធ្វើ ដំណើរមកកាន់ប្រទេសកម្ពុជា ដោយអាចស្នាក់នៅកម្ពុជាបានចំនួន១៤ថ្ងៃ ក្នុងដំណាក់កាលសាកល្បងដំបូង ដែលមានរយៈពេល៤ខែ គិត ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ហើយក្នុងរយៈពេល៤ខែនេះប្រជាជនចិនទាំងអស់ ដែលកាន់លិខិតឆ្លងដែនសញ្ជាតិចិន អាចធ្វើដំណើរមកកម្ពុជា ដោយពុំមានការស្នើសុំទិដ្ឋាការជាមុន និងពុំមានបង់កម្រៃអ្វីឡើយ គឺតម្រូវឱ្យបំពេញត្រឹមតែ E-arrival card ប៉ុណ្ណោះ។ឯកឧត្តមបន្តថា៖ការសម្រេចរបស់រាជរដ្ឋាភិបាលនៅពេលនេះ គឺជាសមិទ្ធផលថ្មីមួយ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រ សម្រាប់វិស័យទេសចរណ៍កម្ពុជា-ចិន ដែលនឹងត្រួសត្រាយផ្លូវ ប្រទេសយើងទាំងពីរ ពិសេសជំរុញលំហូរភ្ញៀវទេសចរចិនមកកម្ពុជាឱ្យ សម្រាប់កិច្ចសហការកាន់តែទូលំទូលាយរវាង កាន់តែច្រើនឡើងបន្ថែមទៀត។សូមបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍មហោស្រពសិល្បៈតាមដងផ្លូវអន្តរជាតិ ដើម្បីអបអរសាទរឆ្នាំ ទេសចរណ៍ កម្ពុជា-ចិននិងខួបលើកទី ៦៨ ឆ្នាំ ក៏មានការសម្ដែងសិល្បៈប្រពៃណីបុរាខ្មែរ និងតន្ដ្រីសម័យ ឈុតសម្ដែងល្ខោនបាសាក់ ការសម្ដែងសិល្បៈបុរាណចិន សម័យ ដើម្បីឱ្យអ្នកទេសចរជាតិនិងអន្ដរជាតិ ទស្សនាកម្សាន្ដផងដែរ៕










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច