PR NEWS
សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
ព្រឹត្តិការណ៍រួមបញ្ចូលគ្នាធំៗចំនួន២ ការប្រគំតន្ត្រីខ្នាតធំ និងការប្រកួតកីឡាប្រដាល់គុនខ្មែរ ពុកម៉ែ បងប្អូននឹងរីករាយជាមួយការប្រគំតន្ត្រី «GANZBERG Kun Khmer Tour Concert» នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦
ភ្នំពេញ ៖ ត្រឡប់មកសប្តាហ៍ថ្មីរយៈពេល២ថ្ងៃពេញកាន់តែពិសេសពីស្រាបៀរ GANZBERG នឹងរៀបចំមហាព្រឹត្តិការណ៍ដ៏ធំកក្រើន គឺនៅថ្ងៃទី២៨ និងទី២៩ ខែមីនា ឆ្នាំ២០២៦ ទីតាំងដីឡូជាប់អគ្គីសនី ទួលពង្រ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។


ព្រឹត្តិការណ៍រួមបញ្ចូលគ្នាធំៗចំនួន២ ការប្រគំតន្ត្រីខ្នាតធំ និងការប្រកួតកីឡាប្រដាល់គុនខ្មែរ ពុកម៉ែ បងប្អូននឹងរីករាយជាមួយការប្រគំតន្ត្រី «GANZBERG Kun Khmer Tour Concert» នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ដែលមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេស រួមមាន៖ កញ្ញា ពេជ្រ សោភា, លោក សំ សុវណ្ណណារ៉ាក់, លោក Rango ,កញ្ញា Mony Neath , កញ្ញា ម៉ាលីស និងលោក បូរ៉ា ដែលនឹងមកអង្រួនឆាកតន្ត្រីនៅរាត្រីថ្ងៃទី២៨។






ដោយឡែក ចូលមកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ អ្នកគាំទ្រ និងស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ នឹងជក់ចិត្តដិតអារម្មណ៍ជាមួយសង្វៀនប្រដាល់ដ៏កក្រើក ដែលមានគូប្រកួតពិសេសៗជាច្រើន។ ក្នុងនោះ គូដណ្ដើមប្រាក់លានដែលជាទីរង់ចាំរបស់ទស្សនិកជន ពិសេសលោកតាៗនិងលោកពូៗ គឺការប្រកួតដណ្តើមប្រាក់លានក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម រវាងកីឡាករ រឿង ចិត្រា មកពីក្លឹប រឿងសោភ័ណ្ឌគុនខ្មែរ និងកីឡាករ រីគី នរៈសុធី មកពីក្លឹប ខ្លារខិនមានឬទ្ធិ ដែរត្រូវជួបនិងកីឡាករ អាមៀរ អឺសាឌី មកពី សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ និងកីឡាករ ម៉ូហាម៉េដ រីយ៉ាហ៊ី ។ លើសពីនេះ សម្រាប់គូពិសេស គូទី១ប្រភេទទម្ងន់៦០គ.ក្រ កីឡាករ ឆន វណ្ឌី ជួបជាមួយកីឡាករ អ៊ីឡាង ស័ក្តិសិទ្ធិ គូពិសេសទី២ប្រភេទទម្ងន់៦០គ.ក្រ កីឡាករ ឌីម សារ៉ា និង យុគ យក្សផ្លែ បន្ថែមពីនេះ សម្រាប់គូដណ្ដើមខ្សែក្រវ៉ាត់ ប្រភេទទម្ងន់ ៧៣គ.ក្រ កីឡាករ រឿង សោភ័ណ្ឌ និងកីឡាករ រ៉ូសស្លេន ណាង្គាវ ជាងចុងក្រោយ គូដែលពុកម៉ែ បងប្អូនទន្ទឹងរង់ចាំ គឺជាគូប្រាក់លានចុងក្រោយ តើនរណានឹងក្លាយជាម្ចាស់ប្រាក់លានក្នុងសប្តាហ៍នេះ?





ចង់ជ្រាបកាន់តែច្បាស់ សូមរង់ចាំតាមដានទស្សនា ការផ្សាយផ្ទាល់ពេញរយៈពេលពីរថ្ងៃពេញ ចាប់ពីម៉ោង ៨:០០ យប់តទៅ តាមរយៈកញ្ចក់ទូរទស្សន៍ BTV News និងទំព័រហ្វេសប៊ុកផ្លូវការ Beer Ganzberg។
អត្ថបទដោយ៖ HaTi
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧