Connect with us

ព័ត៌មាន

បុណ្យភូមិអ័រគីដេ លើកទី២ឆ្នាំនេះ កាន់តែធំ និងនាំមកនូវកម្មវិធីវប្បធម៌ និងល្បែងកម្សាន្ត​ប្រជាប្រិយ​ខ្មែរ​ដ៏សម្បូរបែប

នៅថ្ងៃទី២៧ ខែមីនានេះ គឺជាថ្ងៃចាប់ផ្តើមប្រារព្ធពិធីបុណ្យភូមិអ័រគីដេ២០២៦ ដែល​ធ្វើ​ឡើង​ដើម្បី​ចូល​រួម​អភិរក្ស និងលើកតម្កើងសាសនា សិល្បៈ ទំនៀមទម្លាប់ប្រពៃណីខ្មែរ និង​ការ​ជួប​ជុំ​របស់​ញាតិ​មិត្ត​ពីគ្រប់ទិសទី ជាពិសេសអ្នកភូមិ អ័រគីដេ ដើម្បីសម្តែងនូវការ​គោរពដឹ​ង​គុណ​ដល់​វីរៈ​កង​ទ័ព​ជួរមុខ ការបង្ហាញពីសាមគ្គីភាព និងសុំសេចក្តីសុខសប្បាយសម្រាប់ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែល​នឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។

នៅក្នុងកម្មវិធីនេះ លោក គ្រួច សុភត្រ្តា នាយកចាត់ការទូទៅ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បាន​មាន​ប្រសាសន៍ឱ្យដឹងថា វត្តមានបុណ្យភូមិអ័រគីដេ២០២៦នេះ គឺជាប្រារ​ព្ធ​បុណ្យ​ភូមិ​អ័រ​គីដេ​លើក​ទី២ ហើយបន្ទាប់ពីទទួលបាននូវភាពជោគជ័យ និងការគាំទ្រពេញ​ទំហឹង​លើការ​រៀប​ចំ​បុណ្យ​ភូមិ​អ័រគីដេនាឆ្នាំកន្លងទៅ និងដោយមានការមូលមតិគ្នាពីអ្នកភូមិអ័រគីដេទាំងអស់ ក៏​បាន​បន្ត​រៀប​ចំកម្មវិធីឲ្យកាន់តែធំ និងសម្បូរបែបថែមទៀត។

លោក​បានបន្តថា គ្រប់ពេលដែលមានព្រឹត្តិការណ៍បុណ្យភូមិដ៏សប្បាយរីករាយ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន តែងតែនៅជាមួយប្រជាពលរដ្ឋខ្មែរ និងអ្នកភូមិអ័រគីដេទាំងអស់ ដើម្បីជួបជុំ និង​រួម​ចំណែក​ក្នុង​ការរៀបចំកម្មវិធីបុណ្យភូមិជារៀងរាល់ឆ្នាំ។ ឆ្លៀតក្នុងឳកាសនេះ លោក​បាន​ថ្លែង​អំណរ​គុណ​ចំពោះការគាំទ្រដ៏ស្មោះស្ម័គ្ររបស់អតិថិជនទាំងអស់ ចំពោះក្រុមហ៊ុន អ័រគីដេ ឌីវែឡុប​មិន​។ ក្រុមហ៊ុនប្តេជ្ញាថា នឹងបន្តបេសកកម្ម និងគោលដៅរបស់ខ្លួនគឺ ការអភិវឌ្ឍន៍ និង​ផ្តល់ជូននូវលំនៅឋានដ៏ប្រណិតភាព ប្រកបដោយសុវត្ថិភាពគុណភាព សោភ័ណ្ឌភាព និង​សុខ​មាលភាព​ជូន​ដល់អតិថិជន។

លោក ណា សុធី តំណាងអ្នកភូមិ អ័រគីដេ ដឹរ៉ូយ៉ាល់ បានលើកឡើងថា ពិតជាសប្បាយ​រីក​រាយ​ជា​ខ្លាំង​ ព្រោះតាមរយៈកម្មវិធីនេះ ក្រៅពីការលើកស្ទួយទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ក៏​បាន​ជំរុញ​ឱ្យ​អ្នក​ភូមិអ័រគីដេទាំងអស់ បានជួបជុំគ្នាលេងល្បែងប្រជាប្រិយ និងការរាំលេងកំសាន្តជាដើម ដើម្បី​បង្កើតភាពស្និទ្ធស្នាល និងបង្ហាញការរាប់អានគ្នាទៅវិញទៅមកក្នុងនាមជាខ្មែរដូចជា ជា​ពិសេស​ចង់​បង្ហាញនូវកេរ្តិ៍វប្បធម៌ និងប្រពៃណីខ្មែរ ជូនដល់ភ្ញៀវអន្តរជាតិឱ្យបានស្គាល់ និងដឹង​ផង​ដែរ​។

សូមជម្រាបជូនថា ពិធីបុណ្យភូមិ អ័រគីដេ២០២៦ មានរយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ និង២៨ ខែ​មីនា ឆ្នាំ២០២៦ ស្ថិតនៅគម្រោងអ័រគីដេដឹរ៉ូយ៉ាល់ខុនដូ (Orkide The Royal Condominium) ផ្លូវ២០០៤ ។ កម្មវិធីនេះ ក្រៅពីការជួបជុំគ្នាលេងល្បែងប្រជាប្រិយ និង​ការ​រាំ​លេង​កម្សាន្ត​ជាដើមនេះ ក៏មានរៀបចំស្តង់ជាច្រើនសម្រាប់ដាក់តាំងបង្ហាញ និងលក់ម្ហូបអាហារ ផលិត​ផល និងស្នាដៃរបស់ប្រជាពលរដ្ឋខ្មែរ។

ដើម្បី​អបអរពិធីបុណ្យភូមិអ័រគីដេ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ក៏មានប្រូម៉ូសិនដ៏ពិសេសៗ ជា​ច្រើន​ដូច​ខាងក្រោម៖

– គម្រោងអ័រគីដេដឹរ៉ូយ៉ាល់ខុនដូ (Orkide The Royal Condominium) ផ្លូវ២០០៤ តម្លៃ​ពិសេស​បង់​ប្រចាំខែត្រឹម ៣៥០ដុល្លារ/ខែ តែប៉ុណ្ណោះ។ គម្រោងនេះ រួមមាន​ខុន​ដូ​ដ៏​ស៊ីវីល័យ​ជាមួយ​នឹង​អាងហែលទឹកដ៏ធំជាងគេក្នុងរាធានីភ្នំពេញ ហើយមិន​ចាំ​បាច់​ធ្វើ​ដំណើរ​ឆ្ងាយ​មួយ​ជំហាន​ទៅ​កាន់គ្រប់ទីកន្លែងមិនថាសាលារៀន ផ្សារទំនើប អាហារដ្ឋានផ្សេងៗ។ មិន​បាច់​ចាំ​សំណង់​យូរ​ទិញភ្លាមចូលរស់នៅភ្លាម។ កក់ភ្លាមនឹងទទួលបានក្អមមាស ក្អមនាំសំណាងភ្លាម។

– គម្រោងអ័រគីដេដឹប៊ូតានិចស៊ីធី (Orkide The Botanic City) នៅផ្លូវជាតិលេខ ៦អា ជា​គម្រោង​ដ៏​ធំ​ស្ថិតនៅដែលប្រកបដោយខ្យល់បរិសុទ្ធ និងធម្មជាតិ​សម្រាប់​បង​ៗ​នៅ​ខណ្ឌ​ជ្រោយ​ចង្វារ​ស័ក្តិ​សម​សម្រាប់​គ្រួសារសម័យថ្មី មានច្រើនជម្រើសប្រភេទផ្ទះ ជាសហគម​ន៍​ចម្រុះ​ និង​សម្បូរ​បែប​មាន​សួន​ធំសម្រាប់កូនៗរបស់លោអ្នក សាលារៀន ផ្សារទំនើបនៅក្នុងបុរីផ្ទាល់តែម្ដង រីឯការ​បង់​ប្រាក់​ត្រឹម ៨៨៨ដុល្លារ /ខែ។

– គម្រោងអ័រគីដេដឹពោធិ៍ចិនតុង (Orkide The Pochentong) ជាគម្រោង​ដែល​មាន​ចង្ងាយ​ត្រឹមតែ ៣ នាទី ពីព្រលានយន្តហោះចាស់ ជាទីតាំងដែលល្អឥតខ្ចោះជម្រើសប្រភេទផ្ទះជាច្រើន ចាប់​ពី​ផ្ទះវីឡាដែ​ល​មាន​ឯកជន​ភាព​ដល់​ផ្ទះ​អាជីវកម្ម​ដែល​លោក​អ្នក​អាច​ទិញ​សម្រាប់​រស់នៅ ​និង​ធ្វើ​អាជីវកម្ម​រួម​គ្នា ហើយការបង់ប្រាក់កាន់តែពិសេស បង់ត្រឹម ៩៩៩ដុល្លារ/ខែ។

ក្រុមហ៊ុន ​អ័រគីដេ ឌីវែឡុបម៉ិន បានបញ្ជាក់ទៀតថា រាល់ការកក់ផ្ទះណាមួយ ក៏នឹងទទួលបានម៉ូតូ Vespa ១គ្រឿងភ្លាមៗផងដែរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia