ព័ត៌មាន
WHO ប្រកាសរកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មី ឈ្មោះថា «Cicada» ជាពូជពង្សកូនចៅប្រភេទ Omicron ដែលធ្លាប់ឆ្លងកន្លងមក
ភ្នំពេញ៖ អង្គការសុខភាពពិភពលោក (WHO) បានជូនដំណឹងស្តីពីការរកឃើញមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទ BA.3.2 ដែលហៅឈ្មោះថា «Cicada» គឺជាពូជពង្សកូនចៅរបស់ប្រភេទ Omicron ដែលធ្លាប់ឆ្លងកន្លងមក ។ នេះបើតាមការឱ្យដឹងពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។

អង្គការសុខភាពពិភពលោកចាត់ទុក វ៉ារ្យ៉ង់បំប្លែងថ្មី ស្ថិតនៅក្រោមការតាមដាន (Variants of Monitoring)។ មេរោគនេះបានរកឃើញនៅសហរដ្ឋអាមេរិក ជប៉ុន កេនយ៉ា ហូឡង់ និងចក្រភពអង់គ្លេស និងមិនទាន់រកឃើញឆ្លងមកតំបន់យើងនៅឡើយទេ។
ផ្អែកលើទិន្នន័យសកលបច្ចុប្បន្ន មិនមានភស្តុតាងថាមានការរីករាលដាល និងភាពធ្ងន់ធ្ងរកើនឡើងទេ។ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកំពុងតាមដានយ៉ាងសកម្ម និងមិនទាន់មានការរកឃើញនៅក្នុងប្រទេសកម្ពុជានៅឡើយទេ។ នាយកដ្ឋាននឹងធ្វើបច្ចុប្បន្នភាពនូវការវិវត្តន៍នៃមេរោគបំប្លែងថ្មីនេះ៕

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច