ព័ត៌មាន
មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ ជំរុញគ្រូបង្វឹក និងអត្តពលិក ស្វែងយល់ពីវិទ្យាសាស្ដ្រកីឡា
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការអត្តពលិកកម្ពុជា បានជំរុញគ្រូបង្វឹក និងអត្តពលិកទាំងអស់ ស្វែងយល់រាល់ចំណេះដឹង ពាក់ព័ន្ធនឹងវិទ្យាសាស្ដ្រកីឡា ដើម្បីលើកកម្ពស់ការហ្វឹកហាត់ ប្រកបដោយប្រសិទ្ធ សុវត្ថិភាព ចៀសវាងនូវបញ្ហាគ្រោះថ្នាក់ផ្សេងៗ។

ការជំរុញនេះ ធ្វើឡើងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីវិទ្យាសាស្ដ្រកីឡា ជូនដល់គ្រូបង្វឹក និងអត្តពលិកមកពីសហព័ន្ធកីឡាជាតិ ស្របពេលយុទ្ធនាការប្រមូលផ្ដុំក្រុមជម្រើសជាតិកម្ពុជា បានចាប់ផ្ដើមនៅដើមខែមេសា ឆ្នាំ២០២៦។
ឯកឧត្តមមានប្រសាសនន៍ថា វិទ្យាសាស្ដ្រកីឡា ពិតជាមានសារៈសំខាន់សម្រាប់គ្រូបង្វឹក និងអត្តពលិកគ្រប់រូប ដែលត្រូវយកចិត្តទុកដាក់ និងក្រេបជញ្ជក់ចំណេះដឹងពីគ្រូឧទ្ទេសអន្តរជាតិ ដើម្បីពង្រីកចំណេះដឹងជួយឲ្យការបង្ហាត់ ក៏ដូចជាការហ្វឹកហាត់ ក្នុងន័យលើកកម្ពស់សមត្ថភាព និងប្រសិទ្ធភាព ក្នុងការប្រកួតប្រជែងលើឆាកអន្ដរជាតិ នាពេលខាងមុខ។
ឯកឧត្តមបន្ដថា ក្រសួងមានបំណងរៀបចំឲ្យបានញឹកញាប់ ពោលគឺអាចធ្វើឡើងជារៀងរាល់ខែ ដើម្បីបញ្ជ្រាបចំណេះដឹងពីភាពទូលំទូលាយនៃវិទ្យាស្ត្រកីឡាឲ្យគ្រូបង្វឹក និងអត្តពលិកកម្ពុជាមានចំណេះដឹងកាន់តែប្រសើរបន្តិចម្តងៗ ព្រោះការរៀបចំតែម្តង មិនអាចធ្វើឲ្យសិក្ខាកាមចាប់បានទាំងអស់នោះទេ។ ដូច្នេះតាមរយៈការរៀបចំវគ្គនេះ នឹងអាចជួយបង្កើនប្រសិទ្ធភាពហ្វឹកហាត់កាន់តែប្រសើរ ដោយការពារនូវសុវត្ថិភាពកំឡុងពេលហ្វឹកហាត់ ចៀសវាងនូវបញ្ហារបួសផ្សេងៗ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាល ស្ដីពីវិទ្យាស្ត្រកីឡានេះ មានសិក្ខាកាមជាគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមចំនួន ១១២នាក់ មកពី ៤០សហព័ន្ធកីឡាជាតិ ដោយមានការចូលរួមពីវាគ្មិន ដែលជាជំនាញការអន្ដរជាតិមានបទពិសោធន៍ជាង ១៥ឆ្នាំទៀតផង៕ អត្ថបទ លី ឈុនឡា



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ