ព័ត៌មាន
អគ្គនាយកកំពង់ផែព្រះសីហនុ បង្ហាញភាពរឹងមាំដល់ភាគហ៊ុនិកលើប្រតិបត្តិការអាជីវកម្ម និងហិរញ្ញវត្ថុ
ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បង្ហាញពីសក្តានុពលក្នុងនាមក្រុមហ៊ុនចុះបញ្ជីជាសាធារណៈ ដែលមានទំនួល ខុសត្រូវខ្ពស់ចំពោះភាគហ៊ុនិក តាមរយៈនៃភាពរឹងមាំហិរញ្ញវត្ថុ ការបែងចែកមូលធន់ប្រកបដោយសុច្ចិតភាព និងមានតម្លាភាពនៃការចុះ បញ្ជីក្នុងផ្សារមូលបត្រកម្ពុជា ដែលកំពុងអនុវត្តតាមស្តង់ដារអន្តរជាតិ។

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ លើកឡើងនៅក្នុងវេទិកាក្រុមហ៊ុនចុះបញ្ជី ក្រោមប្រធានបទ៖ សក្តានុពលរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដំណើទស្សនកិច្ចចំណត់ ផែកុងតឺន័រ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នេះថា ជុំវិញការប្រតិបត្តិការសេវាកម្មនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឆ្នាំ២០២៥ កន្លងមក មានកុងតឺន័រឆ្លងកាត់ ដោយទទួលបានជាង ១ លាន TEU បានកើនឡើងជាង ៣០% TEU ធៀបនិងឆ្នាំ២០២៤ ខណៈនៅ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៦នេះ បានកើនឡើងជាង ៤០% TEU ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥។

ឯកឧត្តម បន្តថា ជុំវិញបញ្ហាខាងលើនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុបានកំពុងពង្រីកជំហរបស់ខ្លួន ដើម្បីទទួលនាវាធំៗ មកពីជុំវិញពិភពលោក។ ការវិវត្តន៍នេះនឹងជួយថ្លៃដើមដឹកជញ្ជូន ទាក់ទាញក្រុមហ៊ុនផលិតកម្មពហុជាតិ ដើម្បីធានាថា កំពង់ផែស្វយ័ត ក្រុងព្រះសីហនុដ៏ចម្បង សម្រាប់ការនាំចេញ-នាំចូលរបស់កម្ពុជា។ ការវិនិយោគលើកំពង់ផែ គឺការវិនិយោគលើច្រកទ្វារសេដ្ឋកិច្ចទាំងមូល តែទោះយ៉ាងណាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ ក៏ត្រូវការការគ្រប់គ្រងទំនួលខុសត្រូវប្រកបដោយប្រសិទ្ធភាពផងដែរ។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា (CSX) លើកឡើងថា ភាពជោគ ជ័យនៃទីផ្សារភាគហ៊ុន គឺមិនអាស្រ័យទៅនិងសកម្មភាពជួញដូរប៉ុណ្ណោះទេ ប៉ុន្តែអាស្រ័យទៅលើភាពធន់ និងចក្ខុវិស័យរបស់ក្រុមហ៊ុន ដែលបានចុះបញ្ជីក្នុងទីផ្សារផងដែរ ក្នុងនោះពេលដែលក្រុមហ៊ុនចុះបញ្ជីមានអភិបាលកិច្ចសាជីវកម្មល្អ មានការទទួលខុសត្រូវខ្ពស់ និងការគ្រប់គ្រងផ្ទៃក្នុងបានរឹងមាំ ក្រុមហ៊ុនមិនត្រឹមតែបង្កើនទំនុកចិត្តរបស់វិនិយោគិនចំពោះភាគហ៊ុនរបស់ខ្លួនប៉ុណ្ណោះទេ គឺថែមទាំង អាចទទួលបានការចាប់អារម្មណ៍វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក ឱ្យស្គាល់ពីប្រតិបត្តិការអាជីវកម្ម អំពីផលិតផល និងសេវាកម្ម របស់ក្រុមហ៊ុន ដែលចូលរួមចំណែកតិចឬច្រើន នៃការទាក់ទាញវិនិយោគិនពីបរទេស ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច។
ឯកឧត្តម ហុង សុហួរ បញ្ជាក់ថា ក្រុមហ៊ុនចុះបញ្ជីរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាភាគហ៊ុនមួយមានកំណើនថ្លៃល្អ បើធៀប និងភាគហ៊ុននៃក្រុមហ៊ុន១០ផ្សេងទៀត ខណៈដែលភាគហ៊ុនថ្លៃបច្ចុប្បន្ននេះ គឺទាបជាងនៃការផ្តល់ភាគហ៊ុនរបស់សាជីវកម្មឯកជន ដល់សាធារណៈជនក្នុងការចេញភាគហ៊ុនដំបូង (IPO) ខណៈកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានហក់ឡើងខ្ពស់ជាង IPO ជិត៣ដង បញ្ហានេះឯកឧត្តមរំពឹងថា តាមរយៈ IPO និងគោលនយោបាយភាគលាភ នឹងធ្វើឱ្យវិនិយោគិនចាប់អារម្មណ៍នឹងមានកាន់តែច្រើន។
សូមបញ្ជក់ថា បន្ទាប់ពីវេទិកាក្រុមហ៊ុនចុះបញ្ជីបានបញ្ចប់ ថ្នាក់ដឹកនាំមន្រ្តី និងមន្រ្តី-បុគ្គិលផ្សារមូលបត្រកម្ពុជា និងវិនិយោគិន បានធ្វើ ដំណើរទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីស្វែងយល់អំពីប្រតិបត្តិការអាជីវកម្ម និងសកម្មភាពផ្សេងៗទៀត ដែល កំពុងដំណើរការនៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុនោះផ្ទាល់៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ