PR NEWS
GANZBERG បន្តគ្រងដំណែងមេដាយមាសពិភពលោក Monde Selection ក្នុងឆ្នាំ ២០២៦
ជ័យជំនះមេដាយមាសឆ្នាំ ២០២៦ នេះ មិនត្រឹមតែជាមោទកភាពថ្មីរបស់ GANZBERG ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា គុណភាពស្រាបៀរកម្រិតពិភពលោក
GANZBERG បានសាងកំណត់ត្រាថ្មីដ៏អស្ចារ្យមួយទៀតជាលើកទី ៥ នៅលើឆាកអន្តរជាតិ ដោយបានឈ្នះ មេដាយមាសកម្រិតពិភពលោកសម្រាប់ឆ្នាំ ២០២៦ ពីស្ថាប័នកំពូល Monde Selection។ នេះគឺជាជោគជ័យដ៏អស្ចារ្យបន្ថែមទៀតដែលបញ្ជាក់ថា GANZBERG នៅតែជាកំពូលស្រាបៀរគុណភាពលំដាប់ពិភពលោកដែលរក្សាបាននូវស្តង់ដារខ្ពស់បំផុតមិនប្រែប្រួល។

លើសពីនេះ GANZBERG ក៏ធ្លាប់បានឈ្នះពានរង្វាន់ធំៗជាច្រើនពីស្ថាប័នវាយតម្លៃល្បីៗកម្រិតសកលលោកផ្សេងទៀតរួមមាន៖ DLG, Australia Beer Awards និង World Beer Award ផងដែរ។ ភាពជោគជ័យដ៏ត្រចះត្រចង់ជាបន្តបន្ទាប់នេះ កើតចេញពីការសម្រិតសម្រាំងផលិតដោយអ្នកជំនាញជនជាតិអាល្លឺម៉ង់ ប្រើប្រាស់វត្ថុធាតុដើមលេខ ១ ពីអាល្លឺម៉ង់ និងប្រកាន់ខ្ជាប់យ៉ាងម៉ត់ចត់បំផុតតាម “ច្បាប់បន្សុទ្ធនៃស្រាបៀរអាល្លឺម៉ង់” ដែលមានអាយុកាលរាប់រយឆ្នាំ។ គ្រប់ដំណក់នៃស្រាបៀរ GANZBERG ឆ្លុះបញ្ចាំងពីទំនួលខុសត្រូវខ្ពស់បំផុត ដោយឆ្លងកាត់ការត្រួតពិនិត្យ និងធ្វើតេស្តគុណភាពយ៉ាងល្អិតល្អន់រហូតដល់ ៥០០ ដង។

ជ័យជំនះមេដាយមាសឆ្នាំ ២០២៦ នេះ មិនត្រឹមតែជាមោទកភាពថ្មីរបស់ GANZBERG ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា គុណភាពស្រាបៀរកម្រិតពិភពលោករបស់ GANZBERG គឺបានផ្តល់នូវគុណតម្លៃសកល និងទំនុកចិត្តខ្ពស់បំផុតសម្រាប់អតិថិជន៕
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ