PR NEWS
អស់ទាស់ហើយ GANZBERG លើកនេះដាក់កក្រើកក្រុងសេរីសោភ័ណ្ឌ រយៈពេល២យប់ជាប់គ្នា!
ខេត្ត បន្ទាយមានជ័យ ៖ រយៈពេល២យប់ជាប់គ្នា ពីស្រាបៀរ GANZBERG នឹងរៀបចំមហាព្រឹត្តិការណ៍ដ៏ធំ និងមហាសប្បាយរីករាយ ម្រាប់ពុកម៉ែបងប្អូន នៅខាងក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
ខេត្ត បន្ទាយមានជ័យ ៖ រយៈពេល២យប់ជាប់គ្នា ពីស្រាបៀរ GANZBERG នឹងរៀបចំមហាព្រឹត្តិការណ៍ដ៏ធំ និងមហាសប្បាយរីករាយ ម្រាប់ពុកម៉ែបងប្អូន នៅខាង ក្រុងសេរីសោភ័ណ្ឌ ខេត្ត បន្ទាយមានជ័យ។
មហាព្រឹត្តិការណ៍រួមបញ្ចូលគ្នាធំៗចំនួន២ ការប្រគំតន្ត្រីខ្នាតធំ និងការប្រកួតកីឡាប្រដាល់គុនខ្មែរ។ សូមអញ្ជើញ ពុកម៉ែបងប្អូន រីករាយជាមួយការប្រគំតន្ត្រី «Ganzberg Gold Medal Kun Khmer Tour Concert» នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ ដែលមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេស រួមមាន៖ អ្នកនាង ខាត់ សុខឃីម , លោក Toro , លោក OG Golden, កញ្ញា សុខុម រចនា, លោក Thean Fu និងតារាចម្រៀង Vid Saint ដែលនឹងមកអង្រួនឆាកតន្ត្រីនៅរាត្រីថ្ងៃទី០៩ ត្រូវនឹងថ្ងៃសៅរ៍។


ដោយឡែក ចូលមកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ គឺជាឱកាសល្អសម្រាប់បងប្អូនអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរ GANZBERG ក៏នឹងនាំយកសង្វៀនប្រដាល់ដ៏ធំជាមួយនឹងគូប្រគួតពិសេសៗជាច្រើនគូ ដើម្បីជាចំណីអារម្មណ៍មួយផ្នែកទៀតជូនចំពោះ លោកតា លោកអ៊ំ លោកពូ ពុកម៉ែបងប្អូនអាចទស្សនាផ្ទាល់ៗនៅកណ្តាលក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ កីឡាករជាច្រើនរូបមកពីក្លឹបប្រដាល់ខុសៗគ្នានឹងជួបគ្នាលើសង្វៀនតែមួយ ក្នុងនោះរួមមានគូប្រាក់លាន គូពិសេស និងគូអន្តរជាតិ។






សម្រាប់បេក្ខភាពដណ្ដើមប្រាក់លាន ទម្ងន់៦៧គ.ក្រមានពីរគូ កីឡាករ ឡុង សំណាង (មកពីក្លឹប នាគរាជចតុមុខ) និងកីឡាករ ភក្តី គុនខ្មែរ (មកពីក្លឹប គុនខ្មែរដូនតា) ដែលនឹងត្រូវជួបជាមួយជើងខ្លាំង ហ្សាការីយ៉ា (មកពីព្រះរាជាណាចក្រម៉ារ៉ុក) និងកីឡាករ ហ្គីលហឺម រ៉ូឌ្រីហ្គេស (មកពី សាធារណរដ្ឋសហព័ន្ធប្រេស៊ីល)។ លើសពីនេះ សម្រាប់គូពិសេស គូទី១ប្រភេទទម្ងន់៤៨គ.ក្រ កីឡាករ វណ្ណៈ ចំរ៉ុង (មកពីក្លឹប គុណខ្មែរស៊ុបពើរហ្វៃត៍) ជួបជាមួយកីឡាករ មាស គឹមឡុង (មកពីក្លឹប មនោរម្យភ្នំតូច) គូពិសេសទី២ប្រភេទទម្ងន់៦៣គ.ក្រ កីឡាករ រិទ្ធ ម៉ាដា (មកពីក្លឹប គុជសារសគុនខ្មែរ) ជួបជាមួយកីឡាករ រីគី ដែនសុភត្ត្រា(មកពីក្លឹប ខ្លារខិនមានឬទ្ធិ) សម្រាប់គូអន្ត្រជាតិប្រភេទទម្ងន់ ៧៧គ.ក្រ កីឡាករ ឡៅ ចន្ទ្រា (មកពីក្លឹប បញ្ជាការដ្ឋានទ័ពពិសេស) ជួបជាមួយកីឡាករ គៀន រ៉េហ្សាដេ (មកពី សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់)។




តើកីឡាកររូបណានឹងក្លាយជាម្ចាស់ប្រាក់លាន? ចង់ជ្រាបកាន់តែច្បាស់ សូមរង់ចាំតាមដានទស្សនា ការផ្សាយផ្ទាល់ពេញរយៈពេលពីរថ្ងៃពេញ ចាប់ពីម៉ោង ៨:០០ យប់តទៅ តាមរយៈកញ្ចក់ទូរទស្សន៍ BTV News និងទំព័រហ្វេសប៊ុកផ្លូវការ Beer Ganzberg។
អត្ថបទដោយ៖ HaTi
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ