PR NEWS
ស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
ក្រុមហ៊ុន GANZBERG នៅតែបន្តលើកស្ទួយវិស័យគុនខ្មែរ ដោយបានបង្កើតនូវមហាព្រឹត្តិការណ៍ដ៏សប្បាយរីករាយនិងគួរឱ្យចាប់អារម្មណ៍ប្រចាំឆ្នាំ ២០២៥ – ២០២៦ «Ganzberg Gold Medal Tour Kun Khmer Concert» សម្រាប់សប្តាហ៍នេះកម្មវិធីបានទៅដល់អ្នកខេត្តកំពង់ឆ្នាំងហើយ ទីតាំងប្រព្រឹត្តិទៅនៅ សួនសម្តេចចៅហ្វាវាំង គង់សំអុល ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ខេត្ត កំពង់ឆ្នាំង ៖ ក្រុមហ៊ុន GANZBERG នៅតែបន្តលើកស្ទួយវិស័យគុនខ្មែរ ដោយបានបង្កើតនូវមហាព្រឹត្តិការណ៍ដ៏សប្បាយរីករាយនិងគួរឱ្យចាប់អារម្មណ៍ប្រចាំឆ្នាំ ២០២៥ – ២០២៦ «Ganzberg Gold Medal Tour Kun Khmer Concert» សម្រាប់សប្តាហ៍នេះ កម្មវិធីបានទៅដល់អ្នកខេត្តកំពង់ឆ្នាំងហើយ ទីតាំងប្រព្រឹត្តិទៅនៅ សួនសម្តេចចៅហ្វាវាំង គង់សំអុល ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
រយៈពេល ២យប់ៗជាប់គ្នា Ganzberg នឹងរៀបចំកម្មវិធីប្រដាល់លំដាប់ប្រទេសដែលមានការចូលរួមពីកីឡាករខ្មែរល្បីៗ និងកីឡាករមកពីបណ្តាលប្រទេសផ្សេងៗជាច្រើនរូបទៀត។


ថ្ងៃទី១៣ ខែមិថុនា ២០២៦ គឺជាថ្ងៃនៃការប្រគុំតន្ត្រីខ្នាតធំដែលមានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗមានទឹកដមសំលេងពីរោះៗ និងកំពុងពេញនិយមក្នុងពេលបច្ចុប្បន្ន ក្នុងនោះរួមមាន៖ លោក ឆាយ វីរៈយុទ្ធ ក្រុម Dokay លោក Sing កញ្ញា Selina និងលោក Tyon។






ចូរមកដល់រាត្រីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៦ ព្រឹត្តិការណ៍ការប្រកួតប្រដាល់គុនខ្មែរដែលសុទ្ធសឹងតែជាកីឡាករល្បីៗលំដាប់ប្រទេស និងអន្តរជាតិ។ គូពិសេសក្នុងសប្តាហ៍នេះ គឺជាជំនួបរវាងកីឡាករ ទី រះ vs កីឡាករ ស៊ុម ខេមរា និង កីឡាករ ធន់ ប្រាក់ស៊ីន vs សាន គឹមសាន។ សម្រាប់គូអន្តរជាតិ ជំនួបកីឡាករ អេ អាំម៉ារីនភូថង vs កីឡាករ សាជ័រ អ៊ែរគីណូវ គូដណ្ដើមប្រាក់លានជាជំនួប កីឡាករ វុត្ថា សុវណ្ណរាមគ្គ និង កីឡាករ ឌីម សារ៉ា ប្រកួតជាមួយ កីឡាករ ប្រូឌី ហ្វូលី និង កីឡាករ ម៉ាឌី កូរ៉េសាន់ឌី។




សូមអញ្ជើញចូលរួមទស្សនានិងគាំទ្រអោយបានច្រើននៅចុងសប្តាហ៍នេះ ឬ អាចតាមដានទស្សនាការផ្សាយផ្ទាល់ពេញតាមរយៈពេលពីរថ្ងៃពេញ ចាប់ពីម៉ោង ៨:០០ យប់តទៅ តាមរយៈកញ្ចក់ទូរទស្សន៍ BTV News និងទំព័រហ្វេសប៊ុកផ្លូវការ Beer Ganzberg។
អត្ថបទដោយ៖ Ha Ti
-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ