ព័ត៌មាន
ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ សាលាមធ្យមវិចិត្រសិល្បៈ ជាង១០០នាក់ ត្រៀមសម្តែងសិល្បៈទស្សនីយភាព ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ សាលាមធ្យមវិចិត្រសិល្បៈ ជាង១០០នាក់ ត្រៀមសម្តែងសិល្បៈទស្សនីយភាព ដើម្បីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់គម្រោងប្រវតិ្តសាស្រ្តព្រែកជីកហ្វូណន តេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង៩ និង៩នាទីព្រឹក។

ក្នុងនាមជាថ្នាក់ដឹកនាំសាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈ បានថ្លែងប្រាប់BTV ព័ត៌មាននៅថ្ងៃនេះថា ក្រោមការដឹកនាំចង្អុលបង្ហាញរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្រាប់ព្រឹតិ្តការណ៍ជាប្រវតិ្តសាស្រ្ត នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ នៅទូទាំងប្រទេស យើងចូលរួមអបអរសាទរនូវសមិទ្ធផលថ្មី ជាប្រវតិ្តសាស្រ្ត នាវេលាម៉ោង៩ និង៩នាទីព្រឹក គឺជាថ្ងៃបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ក្នុងនោះសាលាមធ្យមវិចិត្រសិល្បៈ បានត្រៀមចូលរួមក្នុងសកម្មខាងលើនេះ ដើម្បីអបអរសាទរ តាមរយៈគម្រោងដែលថ្នាក់ដឹកនាំបានរៀបចំ គឺមានលោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ និងសិស្សានុសិស្ស ចូលរួមសរុបជាង១០០នាក់ ដើម្បីសម្តែងសិល្បៈទស្សនីយភាព ក្នុងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសរដ្ឋាភិបាលក្នុងអាណតិ្តទី៧នេះ និងសម្តែងនៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់ពីម៉ោង៧ និង៣០នាទីព្រឹកឡើងទៅ ដូចជា៖ ទូងស្គរ សម្តែងសិល្បៈទស្សនីយភាព និយាយពីប្រវតិ្តសាស្រ្ត នៅសម័យហ្វូណន បង្ហាញពីព្រែកជីកដ៏មានសារៈសំខាន់ ក្រោយពេលទទួលបានព្រែកជីកនេះហើយ អ្វីដែលយើងទទួលបានពីព្រែកជីក។ ដូច្នេះយើងបានរៀបចំសិល្បៈទស្សនីយភាពនេះ មានរយៈពេលជាង៧នាទី ដើម្បីសម្តែងក្នុងព្រឹតិ្តការណ៍ជាប្រវតិ្តសាស្រ្តនេះ។

ក្នុងនាមជាមន្រី្តរាជការ លោកគ្រូ ខែម រិទ្ធ បង្រៀនផ្នែកតូរ្យតន្រី្តបុរាណ តេង ពិសី បង្ហាត់របាំបុរាណលោកគ្រូ ទេព ភារៈ បង្រៀនផ្នែកសៀក អ្នកគ្រូ ពិតជាមានសេចកី្តសោមន្សរីករាយយ៉ាងក្រៃលែង ចំពោះពិធីបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ ដែលប្រារព្ធឡើងនាពេលឆាប់ៗខាងមុខនេះ និងគិតថាព្រែកជីកហ្វូណន តេជោ គឺជាសមិទ្ធផលថ្មីមួយ ដែលផ្តល់អត្ថប្រយោជន៍ជូនដល់ប្រជាជនកម្ពុជា។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ គឺជាថ្ងៃប្រវតិ្តសាស្រ្តរបស់ប្រជាជនកម្ពុជាគ្រប់រូប ដែលទទួលបាននូវសមិទ្ធិថ្មី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសអតីតនាយករដ្ឋមន្រី្ត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ បងប្អូនប្រជាពលរដ្ឋក្នុងព្រះរាជាណាចក្រកម្ពុជា ត្រៀមវាយគង ជួង រគាំង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅគ្រប់ទីកន្លែង សាធារណៈសំខាន់ៗ គ្រប់ទីវត្តអារាម សាលារៀនឱ្យបានក្លៀវក្លា និងអធិកអធមជាទីមោទនៈ៕

អត្ថបទ រដ្ឋា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ