ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងចុះត្រួតពិនិត្យវឌ្ឍនភាពការងារកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ មានផ្លូវ និងសំណង់សិល្បការ្យ នៅភូមិ ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង ដែលជាតំបន់ដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមផងដែរពីថ្នាក់ដឹកនាំក្រសួង អភិបាលរងខេត្ត អាជ្ញាធរពាក់ព័ន្ធ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ។

ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន និងគណៈប្រតិភូ បានអញ្ជើញជួបសំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ជូនចំពោះគ្រួសារអតីតយុទ្ធជនដែលរស់នៅទីនោះផងដែរ ។

ឯកឧត្តម ឆាយ ឫទ្ធិសែន មានប្រសាសន៍បន្ថែមថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង គឺជាភូមិថ្មីមួយដែលត្រូវបានរាជរដ្ឋាភិបាលក្នុងអាណត្តិមុនបាន បង្កើតឡើងក្នុងឆ្នាំ២០២១ ពោលគឺបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី បានផ្ដល់ដីសម្បទាន សង្គមកិច្ចប្រមាណជាង ៩០០ហិកតា ដើម្បីបែកចែកជូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនសរុបចំនួន ៦២៨គ្រួសារ ឱ្យបានរស់នៅ និងកសាងជីវភាពថ្មី ហើយរាជរដ្ឋាភិបាលក្នុងពេលបច្ចុប្បន្ននៅតែបន្តកិច្ចការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាក្នុង ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹងនេះ ដើម្បីជួយសម្រួលការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ តែអ្វីដែលសំខាន់គឺបងប្អូនត្រូវខិតខំដាំដុះដំណាំផ្សេងៗ និងចិញ្ចឹមសត្វជាដើម ដើម្បីជួយសម្រួលជិវភាពបន្ថែម កុំយកពេលទៅលេងល្បែង ឬ ផឹកគ្រឿងស្រវឹង ។

លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានឱ្យដឹងថា ការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង គឺប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តន៍គម្រោងដោយ កងវិស្វកម្ម តេជោ ហ៊ុន សែន សៀមរាប ដោយផែនការអភិវឌ្ឍកសាងក្នុងឆ្នាំ២០២៤នេះ រួមមានការស្ថាបនាផ្លូវចំនួន០២ខ្សែ ប្រវែងសរុប ១០គីឡូនិង២០០ម៉ែត្រ ទទឹងខ្នងលើក្រាលល្បាយក្រួស , សាងសង់លូប្រអប់មុខបួនចំនួន២កន្លែង, លូប្រអប់មុខពីរចំនួន១កន្លែង, លូមូលមុខពីរចំនួន៤កន្លែង, និងលូមូលមុខមួយចំនួន៥កន្លែង ។

លទ្ធផលជារួម ការងារស្ថាបនាតួផ្លូវសម្រេចបាន១០០% សំណង់លូមូលរួចរាល់បាន៧កន្លែង គិតជាភាគរយសម្រេចបានប្រមាណ៧០%នៃការងាររួម។ ហើយកាលពីក្នុងឆ្នាំ ២០២២ បានស្ថាបនាផ្លូវល្បាយក្រួស (២កំណាត់) ប្រវែង ១០គីឡូនិង៧០០ម៉ែត្រ សាងសង់ទំនប់បង្ហៀរមានបង្កប់លូមូលមុខ១០ចំនួន១កន្លែង ប្រវែង៥០ម៉ែត្រ ទទឹង៨ម៉ែត្រ និងមានរៀបថ្មសងខាង និងកសាងលូផ្សេងៗសរុប១៦កន្លែង ហើយក្នុងឆ្នាំ២០២១ បានស្ថាបនាផ្លូវល្បាយក្រួស (២កំណាត់) ប្រវែង ១០គីឡូ និង៧០០ម៉ែត្រ និងលូផ្សេងៗ២១កន្លែង ៕




អត្ថបទ៖ ភិរុណ ពៅ
-
ព័ត៌មាន3 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន3 days agoកងពលតូចដឹកជញ្ជូនលេខ៩៩បន្តបើកវគ្គហ្វឹកហ្វឺនបើករថយន្តធុនធ្ងន់លើជំនាញផ្លូវឆ្ងាយ និងតំបន់ព្រៃភ្នំដល់នាយទាហានជំនាន់ទី១០
-
ព័ត៌មាន5 days ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន5 days agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន1 week agoនគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ
-
ព័ត៌មាន5 days agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន5 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»
-
ព័ត៌មាន5 days agoមន្ទីរកសិកម្ម បន្តនាំយកស៊ុតទា និងបន្លែ ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ