ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡា រំពឹងថា បេស្បលហ្វាយនឹងក្លាយជាប្រភេទកីឡាសក្កានុពលនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ប៊ូ ជុំសិរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានបង្ហាញសុទិដ្ឋិនិយមថា កីឡាបេស្បលហ្វាយ ដែលទើបតែនាំមកដល់ប្រទេសកម្ពុជា ដោយសហព័ន្ធកីឡាបេស្បលកម្ពុជា នៅពេលខាងមុខនេះ នឹងក្លាយជាប្រភេទកីឡាសក្កានុពលមួយនៅកម្ពុជា ។ដ្បិតកីឡាមួយប្រភេទនេះ ងាយស្រួលលេង ដែលអាចលេងនៅតាមទីសាធារណៈក៏បាន មិនតម្រូវទីលានស្តង់ដា ដូចប្រភេទកីឡាមួយចំនួននោះឡើយ ។
ការថ្លែងលើកឡើងរបស់អនុរដ្ឋលេខាធិការ ក្រសួងងប់រំយុវជន និងកីឡា បានធ្វើឡើង នាឱកាសអញ្ជើញ ចូលរួមក្នុងកម្មវិធីប្រកួតបេស្បលហ្វាយមិត្តភាព ដើម្បីផ្សព្វផ្សាយ ការប្រកួតបេស្បលហ្វាយ នាចុងសប្តាហ៍កន្លងទៅ នៅតំបន់បឹងកក់ រាជធានីភ្នំពេញ។
ឯកឧត្តម បានបញ្ជាក់ទៀតថា ថ្វីដ្បិតប្រភេទកីឡាថ្មីមួយនេះ ក្រសួងអប់រំយុវជន និងកីឡា មិនទាន់បានចាត់ចែងដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សាយ៉ាងណាក្តី ក៏ប្រភេទកីឡាថ្មីនេះ អនុគ្រោះ និងមានភាពសមស្របអាចថា ជាប្រភេទកីឡាដែលមានប្រជាប្រិយភាពក្នុងការទាក់ទាញយុវជន និងកុមារា កុមារី ព្រោះវាបានផ្តល់នូវសុខមាលភាពកាយសម្បទារឹងមាំ ដល់កុមារា កុមារី និងយុវជនយុវនារីរបស់យើងផងដែរ។

ជាមួយនេះដែរ លោក ឆែម ដារ៉ា ប្រធានសហព័ន្ធកីឡាបេស្បល សុហ្វបលកម្ពុជា បានគូសបញ្ជាក់ថា ការប្រកួតបេស្បលហ្វាយមិត្តភាពនេះ សហព័ន្ធបានរៀបចំឡើង ដើម្បីពិនិត្យមើលសមត្ថភាពតាមបណ្តាក្លឹប បានត្រៀមខ្លួនរួចរាល់ហើយឬនៅ សម្រាប់ការប្រកួតផ្លូវការនាខែក្រោយនេះ។

ប្រធានសហព័ន្ធខាងលើ បានឱ្យដឹងទៀតថា សម្រាប់ការប្រកួតមិត្តភាពតាមបណ្តាសាលាអន្តរជាតិ និងផ្សារទំនើប មុនការប្រកួតផ្លូវការ ជាការផ្សព្វផ្សាយមួយ ដល់យុវជ និងយវនារី ឱ្យងាកមកចាប់អារម្មណ៍លេងកីឡា ជៀសឆ្ងាយអំពីអំពើរឧបាយមុខផ្សេងៗដែលនាំឱ្យមានលំបាកដល់គ្រួសារ និងសង្គមជាតិ។ ជាមួយគ្នានេះ ការប្រកួតនេះគឺដើម្បី ពង្រឹងទាំងកីឡាករ និងកីឡាការិនីឱ្យមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការប្រជែងមេដាយនៃការប្រកួតអន្តរជាតិនៅខែ វិច្ឆិកា ឆ្នាំ២០២៤ និង ប្រកួតអន្តរជាតិនៅឆ្នាំ ក្រោយបន្ទាប់ទៀតផងដែរ។
សូមបញ្ជាក់ថា ការប្រកួតបេស្បលហ្វាយមិត្តភាព តាមបណ្តាសាលារៀនអន្តរជាតិ និងផ្សារទំនើប ដែលរៀបចំដោយ សហព័ន្ធកីឡាបេសប្បលកម្ពុជា ជាបន្តបន្ទាប់នេះ គឺ ដើម្បីផ្សព្វផ្សាយដល់មហាជន អំពីការត្រៀមខ្លួន សម្រាប់ការប្រកួតលីគលើកទី១ជាផ្លូវការ គ្រោងធ្វើឡើង នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី២២ និង២៣ ខែ សីហា ឆ្នាំ២០២៤ខាងមុខនេះ៕



អត្ថបទ៖ BTV NEWS
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧