ព័ត៌មាន
មន្ដ្រីសហព័ន្ធថា ការប្រកួតកាយសម្ព័ន្ធតាម Online នៅកូរ៉េ ជាឱកាសវាស់ស្ទង់សមត្ថភាពដ៏ល្អ ដោយបាច់ចំណាយ
ឯកឧត្តម ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានចាត់ទុកការប្រកួតលក្ខណៈអន្ដរជាតិតាម Online នៅសាធារណរដ្ឋកូរ៉េ គឺជាឱកាសមួយដ៏ល្អ ដើម្បីតាមដាន និងវាស់ស្ទង់សមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជា ជាមួយបណ្ដាប្រទេសជាច្រើនលើពិភពលោក ដោយមិនបាច់ចំណាយ ។

ការលើកឡើងនេះ បន្ទាប់ពីសហព័ន្ធ បានបញ្ជូនកីឡាករ-កីឡាការិនីចូលរួមកម្មវិធី Korea OPEN AEROBIC Gymnastics Video Online Competition 2024 កាលពីចុងសប្ដាហ៍កន្លងទៅ និងទទួលបានមេដាយ ២គ្រឿង រួមមានមេដាយប្រាក់ ១ លើវិញ្ញាសា Trio (ទ្រីយ៉ូ) ដោយកីឡាការិនី ស៊ីវ ចន្ថា, ឌឹម អ៊នធីតា និង ណេម សុខហេង និងមេដាយសំរឹទ្ធ ១ លើវិញ្ញាសាក្រុមនារី ដោយកីឡាការិនី ម៉ូ ស្រីពៅ, ស៊ីវ ចន្ថា, ឌឹម អ៊នធីតា, ណេម សុខហេង និង ឈូន សុវណ្ណបញ្ញា ។

ឯកឧត្តមបានបញ្ជាក់ថា កូរ៉េតែងរៀបចំកម្មវិធីនេះរៀងរាល់ឆ្នាំ ដោយតម្រូវឲ្យបណ្ដាប្រទេសចង់ចូលរួម ថតជាវីដេអូ ហើយផ្ញើទៅចូលរួមប្រកួតប៉ុណ្ណោះ ។ ការធ្វើបែបនេះ មិនត្រឹមតែចំណេញ ដោយមិនបាច់ចំណាយលើការធ្វើដំណើរ និងស្នាក់នៅ-ហូបចុកនោះទេ ថែមទាំងមានឱកាសវាស់ស្ទង់សមត្ថភាពជាមួយបណ្ដាប្រទេសផ្សេងៗ លើពិភពលោក ជាក់ស្ដែងការប្រកួតលក្ខណៈអន្ដរជាតិតាម Online ឆ្នាំនេះ គឺមានអត្តពលិករហូតដល់ ៧៣០នាក់ មកពី ២១ប្រទេស និងគ្រប់ទ្វីបចូលរួម ។
ក្រៅពីការប្រកួត ក៏ដូចជាបង្ហាញសមត្ថភាពរបស់កីឡាករ-កីឡាការិនី ក៏ជាឱកាសសម្រាប់មន្ដ្រីបច្ចេកទេស ពិសេសអាជ្ញាកណ្ដាល-ចៅក្រម បានសិក្សារៀនសូត្រពីការប្រកួតអន្ដរជាតិនេះផងដែរ ដ្បិតរៀងរាល់ឆ្នាំ កូរ៉េតែងអញ្ជើញចៅក្រម ២រូបពីបណ្ដាប្រទេសចូលរួមទាំងអស់ ដើម្បីចូលរួមកាត់សេចក្ដីក្នុងការប្រកួតនេះ ហើយឆ្នាំនេះ សហព័ន្ធក៏បានបញ្ជូនចៅក្រម ២រូបចូលរួមផងដែរ គឺលោក សោ សុផេង និងកញ្ញា សោ សុគីម ៕



អត្ថបទ៖ លី ឈុនឡា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧