ព័ត៌មាន
ក្រុមម៉ូតូទឹកកម្ពុជា ឈ្នះមេដាយ ៦គ្រឿង ក្នុងជុំទី១ នៃការប្រកួត WORLD SERIES 2024 នៅប៉ូឡូញ
ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា ដឹកនាំដោយវីរកីឡាករ សាលី អ៊ូមើត និងជាអគ្គលេខាធិការសហព័ន្ធ ដណ្ដើមបានមេដាយ ៦គ្រឿង ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពានរង្វាន់ពិភពលោក WATERJET World Series 2024 ជុំទី១ នៅទីក្រុង Ostrow Warcki ប្រទេសប៉ូឡូញ រួមមានមេដាយមាស ២ ប្រាក់ ២ និងសំរឹទ្ធ ២ បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ។

ជាមួយការបើកទំព័រប្រកួតពានរង្វាន់ម៉ូតូទឹកពិភពលោកឆ្នាំនេះដែរ កីឡាករវ័យក្មេងកម្ពុជា សាលី ហ្វីលីន និង កៃ វ៉ាន់ស៊ីដែន នៅតែបន្ដធ្វើបានយ៉ាងល្អ ដោយដណ្ដើមបានមេដាយមាសរៀងៗខ្លួន ក្នុងនោះប្អូនប្រុសបង្កើតលោក សាលី អ៊ូមើត គឺកីឡាករ សាលី ហ្វីលីន ដណ្ដើមបានមេដាយមាស លើវិញ្ញាសា Expert Runabout 1100 Super Stock និងកីឡាករ កៃ វ៉ាន់ស៊ីដែន ដណ្ដើមបានមេដាយមាស លើវិញ្ញាសា Novice Ski Stock ។
ចំណែកប្រធានក្រុមម៉ូតូទឹកកម្ពុជា កីឡាករ សាលី អ៊ូមើត ដណ្ដើមបានមេដាយ ២គ្រឿង រួមមានមេដាយប្រាក់ ១ លើវិញ្ញាសា Pro AM Runabout 1100 Open និងមេដាយសំរឹទ្ធ ១ លើវិញ្ញាសា Pro Sport GP ។ រីឯសិស្សប្អូន ម៉ីន មូសស្ដាន ដណ្ដើមបានមេដាយប្រាក់ លើវិញ្ញាសា Novice Runabout 1100 Stock និងកីឡាករ ម៉ីន អូស្មាន់ ដណ្ដើមបានមេដាយសំរឹទ្ធ លើវិញ្ញាសា Novice Ski Stock ។

ក្រោយបញ្ចប់បេសកកម្មនៅទឹកដីអឺរ៉ុបនេះ ក្រុមកីឡាម៉ូតូទឹកកម្ពុជា នឹងត្រូវត្រៀមចូលរួមការប្រកួតជុំទី២ នៃព្រឹត្តិការណ៍ WATERJET World Series 2024 ដដែល នៅសហរដ្ឋអាមេរិក នាដើមខែតុលា មុនឈានដល់ការប្រកួតជុំផ្ដាច់ព្រ័ត្រ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ខណៈការប្រកួតជុំទី៣ ផងដែរ នឹងមានព្រឹត្តិការណ៍ពីរួមគ្នា ពោលគឺការប្រកួតជុំផ្ដាច់ព្រ័ត្រជើងឯកអាស៊ី Asian Championship ឆ្នាំ២០២៤ បន្ទាប់ពីការប្រកួតជុំទី១ នៅទីក្រុង Osaka ប្រទេសជប៉ុន កាលពីដើមខែមិថុនាកន្លងទៅ៕



អត្ថបទ៖ លី ឈុនឡា
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦