ព័ត៌មាន
រយៈពេល៤ថ្ងៃ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស.ស.យ.ក ចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋក្រីក្រចំនួនជាង ១ម៉ឺនគ្រួសារ នៅខណ្ឌ៧មករា
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយ ក្រុមគ្រូពេទ្យសហរដ្ឋអាមេរិក សង្គ្រោះវេជ្ជសាស្រ្តអន្តរជាតិ (IMR) បានចុះ ពិនិត្យសុខភាព ជូនប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានខណ្ឌ៧មករា ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ កក្កដា ដល់ថ្ងៃទី១ សីហា ឆ្នាំ២០២៤ ដែលមានប្រជាជាពលរដ្ឋសរុបចំនួន១១៦៦៥គ្រួសារ។

កម្មវិធីប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម យស់ ផានីតា ទីប្រឹក្សាររបស់អង្គការសង្គ្រោះវេជ្ជសាស្រ្តអន្តរជាតិ ប្រចាំនៅកម្ពុជា និងលោក ថេង សុថុល អភិបាលខណ្ឌ៧មករា ដោយមានការចូលពី លោកវេជ្ជបណ្ឌិតក្រុមគ្រូពេទ្យអង្គការសង្គ្រោះវេជ្ជសាស្រ្តអន្តរជាតិ និងក្រុមគ្រូពេទ្យ សហភាពសហព័ន្ធយុវជនកម្ពុជា នៅទីតាំងក្នុងបរិវេណវត្តមង្គលវ័ន្ត ហៅវត្តថ្វាយបង្គំ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។
លោកស្រី ម៉ារីណា តំណាងឲ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានប្រាប់ឲ្យBTV ដឹងថា កម្មវិធីនេះមានចំនួន៤ថ្ងៃថ្ងៃទី២៩ខែកក្កដា រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ក្នុងគោលបំណងផ្ដល់ការថែទាំសុខភាពបឋម និងការព្យាបាលនិងពិនិត្យជំងឺទូទៅជូនដល់ប្រជាពលរដ្ឋ ដែលពុំមានលទ្ធភាពទៅព្យាបាលជំងឺបាន ជាពិសេស បញ្ហាសុខភាពមាត់ធ្មេញ ពិនិត្យភ្នែក ពិនិត្យសន្លាក់ឆ្អឹង ទឹកនោមផ្អែម លើសឈាម ជាដើម។
ប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យនិងព្យាបាលជំងឺ មានសេចក្ដីរីករាយសប្បាយចិត្ត នូវការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រុមគ្រូពេទ្យស័្មគ្រចិត្ត បានលះបង់ពេលវេលា មកព្យាបាលឲ្យប្រជាពលរដ្ឋក្រីក្រខ្វះលទ្ធភាព ទៅព្យាបាលនៅមន្ទីរពេទ្យឯកជន និងអាចសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋក្រីក្រខ្វះខាត ដែលមានបញ្ហាសុខភាពបានយ៉ាងច្រើន។
ជាចុងក្រោយក្នុងពិធីនេះ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានបញ្ជាក់ឲ្យដឹងថា កម្មវិធីពេលនេះគឺជាលើកទី២ ហើយដែលក្រុមគ្រូពេទ្យ សង្គ្រោះវេជ្ជសាស្រ្តអន្តរជាតិ ចុះមកខណ្ឌ៧មករា កម្មវិធីនេះដែរ កើតឡើងក្រោមការយកចិត្តទុកដាក់ជាប់ជាប្រចាំរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ និងដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងអង្គការដៃគូ សហភាពសហព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ។ លោកអភិបាលមានសេចក្តីសោមនស្សរីករាយឥតឧបមាដែល ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយ ក្រុមគ្រូពេទ្យសហរដ្ឋអាមេរិក សង្គ្រោះវេជ្ជសាស្រ្តអន្តរជាតិ បានចុះមកពិនិត្យសុខភាពទូទៅជូនប្រជាពលរដ្ឋ ក្រីក្រខ្វះខាតនៅក្នុងមូលដ្ឋានខណ្ឌ៕






អត្ថបទ៖ កុម្ភះ
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧