ព័ត៌មាន
ក្រសួងសង្គមកិច្ច ដាក់ចេញគោលនយោបាយផ្តោតលើការថែទាំជំនួស លើកុមារកំព្រា និងងាយរងគ្រោះ
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រកាសផ្សព្វផ្សាយ គោលនយោបាយថ្មី ស្ដីពីការថែទាំជំនួសចំពោះកុមារ។ គោលនយោបាយនេះផ្តោតសំខាន់ ទៅលើការថែទាំជំនួសសម្រាប់កុមារកំព្រា កុមាររងគ្រោះ និងងាយរងគ្រោះ ដែលពុំមែនជាកុមារដែលស្ថិតក្រោមការថែទាំរបស់ឪពុកម្ដាយបង្កើត។

នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៤នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការចូលរួមពីអង្គការដៃគូអភិវឌ្ឍន៍ ក៏ដូចជាមន្ត្រីមកពីក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត បានប្រកាសផ្សព្វផ្សាយគោលនយោបាយស្ដីពីការថែទាំជំនួសចំពោះកុមារ។ គោលនយោបាយនេះ ផ្តោតសំខាន់លើការថែទាំជំនួសសម្រាប់កុមារកំព្រា កុមាររងគ្រោះ និងងាយរងគ្រោះ ដែលពុំមែនជាកុមារដែលស្ថិតក្រោមការថែទាំរបស់ឪពុកម្ដាយបង្កើត។

ឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច បានលើកឡើងថា ខ្លឹមសារគន្លឹះនៃគោលនយោបាយនេះ ផ្តោតលើ ៤ចំណុចសំខាន់ៗ។ ចំណុចសំខាន់ទី ១ សំដៅលើ ការកំណត់មុខសញ្ញារបស់កុមារដែលត្រូវកិច្ចការពារ និងការថែទាំ រីឯចំណុចសំខាន់ទី ២ផ្តោតលើការកំណត់ប្រភេទនៃការថែទាំជំនួស ដែលរាប់បញ្ចូលទាំងការថែទាំក្រៅផ្លូវការ និងការថែទាំផ្លូវការ។

ចំពោះចំណុចសំខាន់ទី ៣ ផ្តោតលើការកំណត់ពីគំរូនៃសេវាកម្មថែទាំជំនួស និងចំណុចសំខាន់ចុងក្រោយគឺការកំណត់ពីគោលការណ៍ ចក្ខុវិស័យ គោលបំណង គោលដៅ សុទ្ធសាស្ត្រ ផែនការ យន្តការ ការគាំទ្រហិរញ្ញវត្ថុ ការបណ្ដុះបណ្ដាលធនធានមនុស្ស និងការត្រួតពិនិត្យតាមដាន។

ក្នុងពិធីផ្សព្វផ្សាយដដែលនេះ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លើកឡើងថា គោលនយាបាយស្ដីពីការថែទាំជំនួសចំពោះកុមារ នេះគឺជាវឌ្ឍនៈភាពថ្មីមួយលើការកំណែទម្រង់ការងារថែទាំជំនួសចំពោះកុមារ ដែលខ្ញុំសូមចាត់ទុកថា វាជាបរិបទមួយយ៉ាងសំខាន់ក្នុងការខិតខំគិតគូររួមគ្នាដើម្បីឧត្តមប្រយោជន៍កុមារនៅកម្ពុជា តាមរយៈការធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវា ការគ្រប់គ្រងមណ្ឌលថែទាំកុមារ ការលើកកម្ពស់ថែទាំកុមារនៅតាមគ្រួសារ និងសហគមន៍ ស្របតាមកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ច្បាប់ជាតិ និងអន្តរជាតិ ជាពិសេសគោលការណ៍នៃការថែទាំជំនួសចំពោះ កុមាររបស់អង្គការសហប្រជាជាតិ ក្នុងនាមជាប្រទេសហត្ថលេខីនៃអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិកុមារ៕





អត្ថបទ៖ គឹមហុក
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦