ព័ត៌មាន
ប្រជាពលរដ្ឋក្នុងឃុំត្រងិលសប្បាយចិត្តខ្លាំង ក្រោយឃើញមន្ត្រីនៃមន្ទីរដែនដី ចុះធ្វើប្លង់កម្មសិទ្ធិដីធ្លីជូនពួកគាត់
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានសំដែងនូវទឹកចិត្តសប្បាយរីករាយ ក្រោយពីឃើញមន្ត្រីនៃមន្ទីរដែនដីខេត្តកំពង់ឆ្នាំង បានចុះមកធ្វើប្លង់កម្មសិទ្ធិជូនពួកគាត់។ ប្រជាពលរដ្ឋបានសំដែងការដឹងគុណចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋនៅលើដីកោះមួយនេះ។

ប្រជាពលរដ្ឋបានអោយដឹងថា៖ កន្លងមកសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយបានជួយដល់សុខទុក្ខប្រជាពលរដ្ឋមិនរើសអើងនិន្នាការអ្វីឡើយ។ មកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏រឹតតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋទ្វេរឡើង។ នៅក្នុងអាណត្តិរបស់សម្តេចធិបតី លោកបានអោយក្រុមការងារមន្ត្រីសូរិយោដីនៃក្រសួង និងមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់ ចុះវាស់វែងក្បាលដីជូនប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង អោយបានលឿន ដើម្បីបញ្ជៀស និងបញ្ចប់នូវរាល់ទំនាស់នានា និងឲ្យប្រជាពលរដ្ឋទទួលបាននូវសិទ្ធិកាន់កាប់ ប្រើប្រាស់ និងបែងចែកដីធ្លី ដោយស្របច្បាប់ ។

លោក សុខ សម្បត្តិ ប្រធានក្រុមទី១ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៃមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ ដើម្បីបញ្ជៀស និងបញ្ចប់នូវរាល់ទំនាស់នានា និងឲ្យប្រជាពលរដ្ឋទទួលបាននូវសិទ្ធិកាន់កាប់ ប្រើប្រាស់ និងបែងចែកដីធ្លីដោយស្របច្បាប់ កម្លាំងមន្ត្រីនៃមន្ទីរដែនដីខេត្តកំពង់ឆ្នាំង បានចុះមកវាស់វែង និងចេញប័ណ្ណជូនប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែង មានទាំងអស់៤ក្រុម គឺធ្វើយ៉ាងណាពន្លឿនការងារនេះអោយទាន់តាមគោលការណ៍សម្តេចធិបតីនាយករដ្ឋមន្ត្រី។ នៅរដូវនេះ ដីតំបន់២មួយចំនួនត្រូវបានទឹកទន្លេឡើងលិច ដូចនេះមន្ត្រីនៃមន្ទីរដែនដីត្រូវប្រើទូក និងចុះទៅតាមគោលដៅដែលប្រជាពលរដ្ឋបានចង្អុលបង្ហាញ។ នេះគឺជាសមិទ្ធិផលថ្មីមួយទៀត បន្ទាប់ពីសមិទ្ធផលនានាជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែង ក្នុងការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លីដោយស្របច្បាប់។

ប្រជាពលរដ្ឋត្រូវចេះថែរក្សាការពារប័ណ្ណកម្មសិទ្ធិដីនេះកុំឲ្យបាត់បង់ និងត្រូវចេះដាំដុះ បង្កបង្កើនផលនៅលើដី នោះឲ្យអស់លទ្ធភាព ដើម្បីបង្កើនជីវភាពរស់នៅកាន់តែប្រសើរ ក្នុងការកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ រាជរដ្ឋាភិបាលបានចំណាយទាំងថវិកា និងធនធានមនុស្ស ចុះធ្វើការវាស់វែង និងប្រមូលទិន្នន័យដីធ្លី តាំងពីបទបញ្ជាលេខ០១ ស្របតាមគោលនយោបាយចាស់ សកម្មភាពថ្មី ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ យើងទទួលបាននូវសិទ្ធិកាន់កាប់ ប្រើប្រាស់ និងបែងចែកដីធ្លី ដោយស្របច្បាប់គ្រប់គ្នាតែម្តង ៕







អត្ថបទ៖ កាំង ហុងវាស្នា
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧