ព័ត៌មាន
អគ្គិសនីកម្ពុជា នឹងដំឡើងភ្លើងបំភ្លឺនៅតាមតំបន់និងផ្លូវសំខាន់ៗក្នុងខេត្តមួយចំនួនឱ្យរួចរាល់ក្នុងរយៈពេលពីរឆ្នាំទៀត
ភ្នំពេញ៖ អគ្គិសនីកម្ពុជា (EDC) នឹងបំពាក់ប្រព័ន្ធអំពូលបំភ្លឺដោយថាមពលព្រះអាទិត្យ (សូឡា) នៅតាមបណ្ដាផ្លូវ និងតំបន់សំខាន់ៗ ក្នុងខេត្តចំនួន ១៣បន្ថែមទៀត ឲ្យបានរួចរាល់ យ៉ាងយូរបំផុតត្រឹមរយៈពេល ២ឆ្នាំទៀត ដើម្បីបង្កើតនូវភាពងាយស្រួល ដល់ការធ្វើដំណើរនាពេលត្រី មានសុវត្ថិភាព ក៏ដូចជាលើកកម្ពស់សោភ័ណភាពផ្លូវសាធារណៈ ។
ក្នុងពិធីចុះអនុស្សារណៈ នៃការយោគយល់គ្នាស្តីពី ការឧបត្ថម្ភប្រព័ន្ធអំពូលបំភ្លឺដោយថាមពលព្រះអាទិត្យ សម្រាប់ដំឡើងបន្ថែមលើផ្លូវជាតិមួយចំនួន រវាងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា បានមានប្រសាសន៍ថា បន្ទាប់ពីបានការគាំទ្រ និងសាទរពីពលរដ្ឋគ្រប់មជ្ឈដ្ឋាន អំពីការសាកល្បងដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវ ប្រើដោយថាមពលព្រះអាទិត្យ នៅផ្លូវជាតិលេខ៥ ក្នុងខេត្តពោធិ៍សាត់ ក៏មាននូវសំណូមពរជាច្រើន ឲ្យបន្តពង្រីកបន្ថែមលើផ្លូវជាតិលេខ៥ទាំងមូល ។
ឯកឧត្តមបន្តថា ក្រោយពិនិត្យលទ្ធភាពរួចរាល់ អគ្គិសនីកម្ពុជាក៏បានសម្រេចពង្រីកការដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវ ប្រើដោយថាមពលព្រះអាទិត្យបន្ថែម នៅតាមផ្លូវជាតិលេខ៥ លេខ៦ តំបន់ទេសចរណ៍ នៅភាគខាងត្បូងប្រទេស សរុបជាង ១ពាន់គីឡូម៉ែត្រ ដោយត្រូវប្រើប្រាស់ថវិកាមូលនិធិសង្គមរបស់អគ្គិសនីកម្ពុជា ប្រមាណជា ៥លានដុល្លារ ដែលកំណត់ដោយរាជរដ្ឋាភិបាល និងមានការត្រួតពិនិត្យដោយសវនកម្មត្រឹមត្រូវ ហើយការតំឡើងនេះ គ្រោងធ្វើឲ្យរួចរាល់ត្រឹមរយៈពេល ១ឆ្នាំកន្លះ ទៅ២ឆ្នាំ ។
ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីការចុះកិច្ចព្រមព្រៀង ឯកឧត្តម កែវ រតនៈ បានមានប្រសាសន៍ថា គម្រោងការដាក់ប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវ ប្រើដោយថាមពលព្រះអាទិត្យនេះ គឺមិនមែនបញ្ចប់ត្រឹមខេត្តទាំង១៣នេះទេ ដោយរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តខិតខំស្វែងរកថវិកាដើម្បីពង្រីកការដំឡើងឲ្យបានទូទាំងប្រទេស ។
ឯកឧត្តម ប៉េង ពោធិ៍នា មានប្រសាសន៍ថា ការដំណើងនូវប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវ ប្រើដោយថាមពលព្រះអាទិត្យនេះ គឺពិតជាបានរួចចំណំណែកយ៉ាងសំខាន់ ក្នុងការជួយលើកម្ពស់សុវត្ថិភាពចរាចរណ៍ ថាមពល និងបរិស្ថានជាដើម ។
គួរបញ្ជាក់ថា ការដំឡើងពីកំណាត់ផ្លូវជាតិលេខ៥ ចន្លោះព្រំប្រទល់រាជធានីភ្នំពេញ ដល់ខេត្តបន្ទាយមានជ័យ ត្រូវដំឡើងលើមេឌីដ្យានទ្រូងផ្លូវ, កំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ចាម សៀមរាប និងបន្ទាយមានជ័យ ចាប់ពីស្រុកជើងព្រៃ (ស្គន់) ដល់ព្រំប្រទល់ខេត្តកំពង់ធំ និងចាប់ពីស្រុកជីក្រែង ដល់ក្រុងសិរីសោភ័ណ ដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺនៅអមសងខាងផ្លូវ, កំណាត់ផ្លូវជាតិលេខ៧ ពីស្រុកជើងព្រៃ ដល់ទីក្រុងកំពង់ចាម ត្រូវដំឡើងលើមេឌីដ្យានទ្រូងផ្លូវ, ផ្លូវជាតិលេខ២១ ពីក្រុងតាខ្មៅ ខេត្តកណ្ដាល ដល់ព្រំដែនប្រទេសវៀតណាម ដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺនៅអមសងខាងផ្លូវ, ផ្លូវក្រវ៉ាត់ក្រុងទី២ និងផ្លូវក្រវ៉ាត់ក្រុងទី៣ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺនៅអមសងខាងផ្លូវ និងលើមេឌីដ្យានទ្រូងផ្លូវ និងផ្លូវស្ថិតក្នុងក្រុង ដែលជាទីប្រជុំជន និងជាតំបន់ទេសចរណ៍នៅភូមិសាស្ត្រខេត្តកំពង់ស្ពឺ តាកែវ ព្រះសីហនុ កោះកុង កំពត និងខេត្តកែប ៕
អត្ថបទ បាន សុខរិទ្ធិ







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣