ព័ត៌មាន
និស្សិតឆ្នើមកម្ពុជា ត្រៀមបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ ក្នុងកម្មវិធីប្រកួតប្រជែង នវានុវត្តន៍យុវជន ឡានឆាង-មេគង្គ លើកទី១០
ភ្នំពេញ៖ ក្រុមនិស្សិតឆ្នើមតំណាងឱ្យប្រទេសកម្ពុជា ដែលមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) និងគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួនបួនផ្សេងទៀត នឹងបង្ហាញវត្តមានលើឆាកអន្តរជាតិ ក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតប្រជែងនវានុវត្តន៍យុវជន ស្តីពីអភិបាលកិច្ច និងការអភិវឌ្ឍតំបន់ឡានឆាង-មេគង្គ លើកទី១០(YICMG) ស្ថិតនៅប្រទេសចិន នាថ្ងៃទី១៧ខែកក្កដា ឆ្នាំ២០២៦ ដោយមានការផ្សាយបន្តផ្ទាល់តាមរយៈប៉ុស្តិ៍អន្តរជាតិ CCTV-4 និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលពាក់ព័ន្ធនានា។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រអន្តរជាតិប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងនៅសាកលវិទ្យាល័យអ៊ូហាន (Wuhan University) ដោយមានការចូលរួមពីក្រុមនិស្សិតឆ្នើមចំនួន ៣៤ ក្រុមមកពី ៦ ប្រទេស។ ក្រោយពីទទួលបានជ័យលាភីពីការប្រកួតជម្រុះថ្នាក់ជាតិ ដែលរៀបចំដោយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីកម្ពុជា (NICC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីខែមេសាកន្លងទៅ យុវជនកម្ពុជាបានឈានទៅប្រកួតប្រជែងសមត្ថភាពជាមួយយុវជនមកពីប្រទេសចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។
សមាសភាពក្រុមតំណាងកម្ពុជារួមមាន និស្សិតឆ្នើមមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) សាកលវិទ្យាល័យក្រចេះ សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ។
ស្របតាមប្រធានបទឆ្នាំនេះ ដែលផ្តោតលើ “ហេដ្ឋារចនាសម្ព័ន្ធធន់ ការធ្វើឧស្សាហូបនីយកម្មប្រកបដោយចីរភាព និងនវានុវត្តន៍បច្ចេកវិទ្យា“ និស្សិតទាំងនេះ កំពុងសហការគ្នាជាក្រុមចម្រុះជាតិសាសន៍ (Cross-border teams)។ គោលបំណងសំខាន់ គឺដើម្បីបង្កើតឧបករណ៍ប្រើប្រាស់ជាក់ស្តែង កម្មវិធីទូរស័ព្ទឆ្លាតវៃ និងដំណោះស្រាយឌីជីថលនានា ដើម្បីដោះស្រាយបញ្ហាប្រឈមពិតប្រាកដនៅក្នុងសហគមន៍នៃតំបន់ទន្លេមេគង្គ។
កម្មវិធីនេះ នឹងបង្ហាញពីសមិទ្ធផលរបស់យុវជន ភាពយន្តឯកសារខ្លីៗអំពីការសហការឆ្លងវប្បធម៌ និងការឡើងធ្វើបទបង្ហាញផ្ទាល់របស់ក្រុមនីមួយៗ ដែលសបញ្ជាក់ពីសក្តានុពលរបស់យុវជនកម្ពុជាក្នុងតំបន់។អត្ថបទ៖ទូច សោភ័ណ







-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣