ព័ត៌មាន
ឆមាសទី១ឆ្នាំនេះការដោះដូរពាណិជ្ជកម្មកម្ពុជា និងRCEP មានទឹកប្រាក់ជាង ២៤ ពាន់លានដុល្លារ
ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារ RCEP នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបកើនដល់ជាង ២៤ ពាន់លានដុល្លារអាមេរិក ក្នុងនោះទីផ្សារអាស៊ានជាង ១០ ពាន់លានដុល្លារ និងបណ្តាប្រទេសចំនួន៥ផ្សេងទៀត មានទឹកប្រាក់ជាង ១៤ ពាន់លានដុល្លារ។
ក្រសួងពាណិជ្ជកម្មបង្ហាញរបាយការណ៍ នៃការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយដៃគូយុទ្ធសាស្ត្រសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់ (RCEP) នៅក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់សរុបជាង ២៤ ពាន់លានដុល្លារអាមេរិក កើនជិត ២៤ ភាគរយ ដោយក្នុងនោះកម្ពុជាបាននាំចេញទៅកាន់ប្រទេស RCEP មានទឹកប្រាក់ប្រមាណជាង ៥,៦ ពាន់លានដុល្លារ កើនជិត ១២ ភាគរយ ខណៈការនាំចូលមកកម្ពុជា មានទឹកប្រាក់ជាង ១៨ ពាន់លានដុល្លារ កើន ២៨ ភាគរយ បើធៀបរយៈពេលដូចគ្នានិង ឆ្នាំ២០២៥។
ចំណែកការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយទីផ្សារអាស៊ាន ដែលជាសមាជិក RCEP (ចំនួន១០ប្រទេស), ការដោះដូរ ពាណិជ្ជកម្មនៅក្នុងរយៈពេល ៦ ខែនេះដែរ មានទំហំទឹកប្រាក់ប្រមាណជាង ១០ ពាន់លានដុល្លារ កើនឡើងជិត ២២ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញ មានទឹកប្រាក់ជាង ៣ ពាន់លានដុល្លារ កើនជាង ២ ភាគរយ ខណៈការនាំចូលពីទីផ្សារអាស៊ានមក កម្ពុជា មានទឹកប្រាក់ជាង ៧ ពាន់លានដុល្លារ កើនប្រមាណ ៣៣ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។
ដោយឡែកការធ្វើពាណិជ្ជកម្មជាមួយប្រទេសដែលជាសមាជិក RCEP ចំនួន៥ផ្សេងទៀតរួមមាន៖ កម្ពុជា-ចិន មានទឹកប្រាក់ ជាង ១១,៦ ពាន់លានដុល្លារ កើនឡើងជាង ៥១ ភាគរយ, កម្ពុជា-ជប៉ុន ជាង ១,៦ ពាន់លានដុល្លារ កើនជិត ១៧ ភាគរយ, កម្ពុជា-កូរ៉េខាងត្បូង ជិត ៦០០ លានដុល្លារ កើនជិត ៣៧ ភាគរយ, កម្ពុជា-អូស្រា្តលី ជាង ៤៣៥ លានដុល្លារ កើន ៥១ ភាគរយ និងកម្ពុជា- នូវែលសេឡង់ មានទឹកប្រាក់ជាង ៣១ លានដុល្លារ កើនឡើង ២៨ ភាគរយ ធៀបរយៈពេលដូចគ្នានិងមុន។
សូមបញ្ជាក់ថា ក្រៅពីការធ្វើពាណិជ្ជកម្មជាមួយ RCEP កម្ពុជានៅមានការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយបណ្តាប្រទេសផ្សេងៗជាច្រើន ទៀតដូចជា៖ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានទឹកប្រាក់សរុបជិត ៧,៤ ពាន់លានដុល្លារ កើនជាង ៣១ ភាគរយ, កម្ពុជា-អឺរ៉ុប ជាង ៣ ពាន់លាន កើន ៨ ភាគរយ, កម្ពុជា-អង់គ្លេស ជាង ៥០៧ លានដុល្លារ ថយចុះជាង ១ ភាគរយ, កម្ពុជា-កាណាដា ជាង ៦៨១ លានដុល្លារ កើនជិត ៧ ភាគរយ, កម្ពុជា-ឥណ្ឌា ជាង ២៥៦ លានដុល្លារ កើន ៣៧ ភាគរយ, កម្ពុជា-ហុងកុង ជាង ២៤៤ លានដុល្លារ ថយចុះជាង ៥ ភាគរយ, កម្ពុជា-អារ៉ាបអីម៉ារ៉ាត់ ជាង ៦០ លានដុល្លារ កើន ២៧ ភាគរយ, និងជាមួយបណ្តាប្រទេស ផ្សេងៗទៀត មានទឹកប្រាក់ជិត ១,៨ ពាន់នដុល្លារ កើន ២៤ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំមុន៕អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣