ព័ត៌មាន
ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស និងជើងហោះរបស់កម្ពុជា កើនឡើងគួរឱ្យគត់សម្គាល់ក្នុងឆមាសទី១ឆ្នាំនេះ
ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា ចាប់ពីខែមករា ដល់ ខែមិថុនា ឆ្នាំ២០២៦ បានបង្ហាញពីកំណើជាវិជ្ជមានរហូតដល់ ២៩% ហើយចំនួនជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិទាំងបីគឺ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI), អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI), និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS) បានកើនឡើង ៤% ខណៈដែល ចំនួនអ្នកដំណើរតាមផ្លូវអាកាសធ្លាក់ចុះ ៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ តាមរយៈទិន្នន័យនេះគឺទាមទាឱ្យមានគ្រប់ភាគីទាំងអស់គោលនយោបាយទាក់ទាញអ្នកដំណើរតាមផ្លូវអាកាសពីប្រភពទីផ្សារថ្មីៗបន្ថែមទៀត។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំនេះ បរិមាណទំនិញតាមផ្លូវអាកាសកម្ពុជា មានសរុបចំនួន ៤៧ ៦២៧ តោន កើនឡើង ២៩% ខណៈជើងហោះហើរមានចំនួន ៤៤ ៩៩១ជើង កើនឡើង ៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ទោះបីយ៉ាងណា ចំនួនអ្នកដំណើរធ្វើដំណើរតាមផ្លូវអាកាសទ្វេទិសបានថយចុះ ៧ % ដែលមានចំនួនជាង ៣លាន ២សែនាក់ (៣ ២៦៩ ២៩៦នាក់)។
ឯកឧត្តម បញ្ជាក់ទៀតថា ៖ «និន្នាការនេះទាមទារឱ្យមានការកែលម្អការរៀបចំកម្មវិធីលើកទឹកចិត្តរួមគ្នារវាងតួរអង្គពាក់ព័ន្ធ (អាកាសចរណ៍ស៊ីវិល ទេសចរណ៍ និងប្រតិបត្តិករអាកាសយានដ្ឋាន) ជាក់លាក់ឡើងវិញ ដើម្បីទាក់ទាញប្រភពទីផ្សារអ្នកដំណើរថ្មីៗត្រឡប់មកវិញ»។
បើតាម អ្នកនាំពាក្យរូបនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) បានក្លាយជាមជ្ឈមណ្ឌលស្នូលដ៏សំខាន់ ដោយគ្រប់គ្រងចំណែកទីផ្សារ ៧០,៣% នៃជើងហោះហើរសរុបក្នុងបណ្តាញអាកាសចរណ៍ជាតិ។ ចំណែក តំបន់ទេសចរណ៍វប្បធម៌សៀមរាបអង្គរ ទទួលបានចំណែកទីផ្សារ ២៤% និងតំបន់ឆ្នេរព្រះសីហនុ ទទួលបានត្រឹមតែ ៥,៣% ប៉ុណ្ណោះ។ ការណ៍នេះបង្ហាញថា យុទ្ធសាស្ត្រជំរុញការតភ្ជាប់ផ្លូវអាកាសខ្នាតអន្តរជាតិដោយផ្ទាល់ ទៅកាន់ទីក្រុងរណបនានា នៅតែជាកិច្ចការអាទិភាព ដើម្បីកាត់បន្ថយហានិភ័យ នៃការធ្លាក់ចុះភ្ញៀវទេសចរ នារដូវប្រាំង ខាងមុខនេះ។
សូមបញ្ជាក់ បច្ចុប្បន្ន មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៣ ក្រុមហ៊ុនកំពុងប្រតិបត្តិការនៅកម្ពុជា ក្នុងនោះ ក្រុមហ៊ុនជាតិចំនួន ០៤ និងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិចំនួន ២៩៕អត្ថបទ៖ ធូ វិរៈ


-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន5 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣