ព័ត៌មាន
សម្ព័ន្ធភាពគណបក្សនយោបាយជួបជុំអបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោ និងបង្ហាញស្មារតីខ្មែរតែមួយ
សម្ព័ន្ធភាពគណបក្សនយោបាយនានាជាច្រើននាំគ្នាធ្វើការអបអរសាទរត្រៀមពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ និងបានបង្ហាញពីស្មារតីនិន្នាការតែមួយបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។
ខណៈពេលពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោនៅសល់រយៈពេល៤ថ្ងៃទៀតប៉ុណ្ណោះ បណ្តាគណបក្សនយោបាយក្នុងចំណោមជាងពាក់កណ្តាលដែលជាសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា បានជួបជុំគ្នាធ្វើសកម្មភាពអបអរសាទរគាំទ្រដល់ថ្ងៃបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ។
ក្រោយសកម្មភាពជួបជុំ និងគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោ លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ លើកឡើងថា គំនិតផ្តួចផ្តើមនៃការជួបជុំនេះធ្វើឡើងជាមតិរួម ដើម្បីគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោជាសម្បត្តិរួម ដោយមិនប្រកាន់និន្នាការអ្វីនោះទេ។
ក្នុងនោះ លោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ លើកឡើងថា សកម្មភាពរបស់សម្ព័ន្ធភាពគណបក្សនយោបាយអបអរសាទរគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោមានតួនាទីសំខាន់ ក្នុងការបំផុសចលនាមហាជនងាកទៅរករបត់នយោបាយថ្មីដែលគិតពីផលប្រយោជន៍ជាតិជាជាងគិតរកវិធីប្រឆាំង និងបំផ្លាញជាតិ។
ជាមួយគ្នានោះ លោក អ៊ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ លើកឡើងដែរថា ចលនាគាំទ្ររបស់គណបក្សនយោបាយលើគម្រោងព្រែកជីកហ្វូណនតេជោ ដោយសារគម្រោងនេះជាចលករបើករបាំងនៃការដឹកជញ្ជូនរបស់កម្ពុជាកាន់តែរឹងមាំ និងលែងមានការព្រួយបារម្ភពីការបិទខ្ទប់ពីប្រទេសជិតខាង។
សូមជម្រាបថា ពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោនឹងធ្វើឡើងនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩ និង៩នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ គម្រោងនេះត្រូវបានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសបន្តគាំទ្រយ៉ាងផុលផុស ដើម្បីឱ្យគម្រោងនេះក្លាយជាផ្លូវនាវាចរ និងប្រព័ន្ធភស្ដុភារកម្មជាប្រវត្តិសាស្រ្តរបស់កម្ពុជា តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា និងឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ខណៈគម្រោងគ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក៕




អត្ថបទ៖ សេក ឧត្តម
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦